ព្រះត្រៃបិដក ភាគ ៥៣

​បុគ្គល​ធ្វើ​កាយទុច្ចរិត​ផង​ ​វចីទុច្ចរិត​ផង​ ​ធ្វើ​មនោ​ទុច្ចរិត​ផង​ ​នូវ​អំពើ​ណាមួយ​ដែល​ប្រកបដោយ​ទោស​ផង​ ​មិន​ធ្វើ​នូវ​អំពើ​ជាកុសល​ ​ធ្វើ​តែ​អំពើ​ជាអកុសល​ដ៏​ច្រើន​ ​បុគ្គល​ឥត​ប្រាជ្ញា​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​រមែង​ទៅ​កើត​ក្នុង​នរក​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៥​។​ ​
 [​៦៥​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុចរិត​នេះ​ ​មាន​ ​៣​។​ ​សុចរិត​ ​៣​ ​តើ​អ្វីខ្លះ​។​ ​គឺ​កាយសុចរិត​ ​១​ ​វចីសុចរិត​ ​១​ ​មនោសុចរិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុចរិត​ ​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​បុគ្គល​ណា​ ​លះ​នូវ​កាយទុច្ចរិត​ផង​ ​នូវ​វចីទុច្ចរិត​ផង​ ​លះ​នូវ​មនោ​ទុច្ចរិត​ផង​ ​នូវ​អំពើ​ណាមួយ​ ​ដែល​ប្រកបដោយ​ទោស​ផង​ ​មិន​ធ្វើ​អកុសលកម្ម​ ​ធ្វើ​តែ​កុសលកម្ម​ដ៏​ច្រើន​ ​បុគ្គល​ប្រកបដោយ​ប្រាជ្ញា​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​។​ ​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636865313964134660
ទៅកាន់ទំព័រ៖