ព្រះត្រៃបិដក ភាគ ៥៣

 ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៦​។​ ​
 [​៦៦​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សោចេយ្យៈ​ ​(​សេចក្ដី​ស្អាត​)​ ​នេះ​ ​មាន​ ​៣​។​ ​សោចេយ្យៈ​ ​៣​ ​តើ​អ្វីខ្លះ​។​ ​គឺ​ ​កាយសោចេយ្យៈ​ ​១​ ​វចី​សោចេយ្យៈ​ ​១​ ​មនោ​សោចេយ្យៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សោចេយ្យៈ​ ​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​(​ពួក​ព្រះ​អរិយៈ​ ​មាន​ព្រះពុទ្ធ​ជាដើម​)​ ​តែង​ហៅ​នូវ​បុគ្គល​អ្នក​ស្អាត​កាយ​ ​ស្អាត​វាចា​ ​ស្អាត​ចិត្ត​ ​មិន​មាន​អាសវៈ​ ​លះបង់​នូវ​ទុច្ចរិត​ទាំងពួង​ ​ថា​ជា​អ្នក​ស្អាត​ ​បរិបូណ៌​ដោយ​សេចក្ដី​ស្អាត​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៧​។​ ​
 [​៦៧​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោនេយ្យៈ​ ​(​ការ​ស្ងប់ស្ងៀម​)​ ​នេះ​ ​មាន​ ​៣​។​ ​មោនេយ្យៈ​ ​៣​ ​តើ​អ្វីខ្លះ​។​ ​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636865314314624707
ទៅកាន់ទំព័រ៖