ព្រះត្រៃបិដក ភាគ ៥៣

គឺ​កាយមោនេយ្យៈ​(​១​)​ ​១​ ​វចី​មោនេយ្យៈ​(​២​)​ ​១​ ​មនោ​មោនេយ្យៈ​(​៣​)​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោនេយ្យៈ​ ​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​(​ពួក​ព្រះ​អរិយៈ​ ​មាន​ព្រះពុទ្ធ​ជាដើម​)​ ​តែង​ហៅ​នូវ​បុគ្គល​អ្នក​ស្ងប់ស្ងៀម​កាយ​ ​ស្ងប់ស្ងៀម​វាចា​ ​ស្ងប់ស្ងៀម​ចិត្ត​ ​មិន​មាន​អាសវៈ​ ​អ្នក​លាង​មន្ទិល​ដ៏​លាមក​ចោល​ហើយ​ថា​ ​ជា​អ្នក​ស្ងប់ស្ងៀម​ ​បរិបូណ៌​ដោយ​ការ​ស្ងប់ស្ងៀម​។​ ​

​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៨​។​ ​
​(​១​)​ ​ការ​លះ​នូវ​កាយទុច្ចរិត​ ​៣​ ​ហៅថា​ ​កាយមោនេយ្យៈ​ ​កាយសុចរិត​ ​៣​ ​យ៉ាង​ ​ក៏​ហៅថា​ ​កាយមោនេយ្យៈ​ ​ការ​ដឹង​អារម្មណ៍​ដោយ​កាយ​ ​ហៅថា​ ​កាយមោនេយ្យៈ​ ​ការកំណត់​ដឹង​ដោយ​កាយ​ ​ហៅថា​ ​កាយមោនេយ្យៈ​ ​មគ្គ​ប្រកបដោយ​ការកំណត់​ដឹង​ដោយ​កាយ​ ​ហៅថា​ ​កាយមោនេយ្យៈ​ ​ការ​លះ​នូវ​ឆន្ទ​រាគ​ក្នុង​កាយ​ ​ហៅថា​ ​កាយមោនេយ្យៈ​ ​ចតុត្ថជ្ឈាន​សមាបត្តិ​ ​ដែល​រលត់​កាយសង្ខារ​ ​ហៅថា​ ​កាយមោនេយ្យៈ​។​ ​(​២​)​ ​វចី​មោនេយ្យៈ​ ​សេចក្តី​ដូចគ្នានឹង​កាយមោនេយ្យៈ​។​ ​(​៣​)​ ​មនោ​មោនេយ្យៈ​ ​សេចក្តី​ដូចគ្នានឹង​កាយមោនេយ្យៈ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636865314775361060
ទៅកាន់ទំព័រ៖