ព្រះត្រៃបិដក ភាគ ៥៣

 [​៦៩​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ណាមួយ​ ​ទោះជា​ភិក្ខុ​ក្ដី​ ​ភិក្ខុនី​ក្តី​ ​មិនបាន​លះ​រាគៈ​ ​មិនបាន​លះ​ទោសៈ​ ​មិនបាន​លះ​មោហៈ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ហៅថា​ ​មិនបាន​ឆ្លង​នូវ​សមុទ្រ​ ​(​គឺ​សំសារ​)​ ​ដែល​ប្រកបដោយ​រលក​ធំ​ ​ប្រកបដោយ​រលក​តូច​ ​(​គឺ​សេចក្ដី​ក្រោធ​ ​និង​ឧបា​យា​សៈ​)​ ​ប្រកបដោយ​អា​វដ្ដៈ​ ​(​គឺ​កាមគុណ​ ​៥​)​ ​ប្រកបដោយ​ការ​ចាប់​ ​ទាំង​ប្រកបដោយ​អារក្ខទឹក​ ​(​គឺ​វិសភាគ​បុគ្គល​ ​ដែល​ប្រាកដ​ស្មើដោយ​មករ​កាច​ ​និង​ត្រី​កាច​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គ​ណាមួយ​ ​ទោះជា​ភិក្ខុ​ក្ដី​ ​ភិក្ខុនី​ក្ដី​ ​បាន​លះ​រាគៈ​ ​លះ​ទោសៈ​ ​លះ​មោហៈ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ហៅថា​ ​បាន​ឆ្លង​សមុទ្រ​ ​ដែល​ប្រកបដោយ​រលក​ធំ​ ​ប្រកបដោយ​រលក​តូច​ ​ប្រកបដោយ​អា​វដ្ដៈ​ ​ប្រកបដោយ​ការ​ចាប់​ ​ទាំង​ប្រកបដោយ​អារក្ខទឹក​ ​បាន​ឈ្មោះថា​ ​ខីណាសវ​ព្រាហ្មណ៍​ ​បាន​ឆ្លង​ទៅកាន់​ត្រើយ​ខាងនាយ​ ​ហើយ​ឋិតនៅ​លើគោក​ ​(​គឺ​ព្រះនិព្វាន​)​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
ថយ | ទំព័រទី ៧៧ | បន្ទាប់
ID: 636865315282670076
ទៅកាន់ទំព័រ៖