ព្រះត្រៃបិដក ភាគ ៥៣

​បុគ្គល​ណា​ ​ឃ្លាតចាក​រាគៈ​ផង​ ​ទោសៈ​ផង​ ​អវិជ្ជា​ផង​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​បាន​ឆ្លង​នូវ​សមុទ្រ​នេះ​ ​ដែល​ប្រកបដោយ​ការ​ចាប់​ ​ប្រកបដោយ​អារក្ខទឹក​ ​ទាំង​ប្រកបដោយ​រលក​ធំ​គួរខ្លាច​ ​ដែល​ឆ្លង​បាន​ដោយ​កម្រ​ ​ជា​អ្នក​កន្លង​នូវ​កិលេស​ជា​គ្រឿង​ជាប់​ចំពាក់​ ​លះបង់​មច្ចុ​ ​មិន​មាន​ឧបធិ​ ​បាន​លះបង់​ទុក្ខ​ ​ដើម្បី​មិនទៅ​កើត​ក្នុង​ភព​ថ្មីទៀត​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សម្រេចប្រយោជន៍​ ​គឺ​ព្រះនិព្វាន​ ​រមែង​មិនដល់​នូវ​ការរាប់​ដោយ​ ​(​នាម​ ​និង​គោត្ត​)​ ​ឡើយ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នោះ​ ​បាន​ញុំាង​មច្ចុរាជ​ឲ្យ​វង្វេង​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១០​។​ ​

​ចប់​ ​វគ្គទី​ ​២​។​
​ឧទ្ទាន​នៃ​ទុតិយវគ្គ​នោះ​គឺ​ ​


​និយាយ​អំពី​បុញ្ញកិរិយា​វត្ថុ​ ​១​ ​ចក្ខុ​ ​១​ ​ឥន្ទ្រិយ​ ​១​ ​កាល​ ​១​ ​ចរិត​ ​២​ ​លើក​ ​សេចក្ដី​ស្អាត​ ​១​ ​ការ​ស្ងប់ស្ងៀម​ ​១​ ​រាគៈ​ ​២​ ​លើក​ ​លោក​ពោល​នូវ​វគ្គទី​ពីរ​ ​ថា​ជាវ​គ្គ​ដ៏​ឧត្តម​។​ ​
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636865315685033090
ទៅកាន់ទំព័រ៖