ព្រះត្រៃបិដក ភាគ ៥៣
លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុគ្គលក្នុងលោកនេះ ជាអ្នកស្ដាប់តិច មិនបានធ្វើបុណ្យ ដំកល់ចិត្តខុស ពោលវាចាខុស ធ្វើការងារខុសដោយកាយ បុគ្គលនោះ ជាអ្នកឥតប្រាជ្ញា លុះបែកធ្លាយរាងកាយស្លាប់ទៅ ព្រោះជីវិតក្នុងមនុស្សលោកនេះតិចណាស់ រមែងកើតក្នុងនរក។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី១។
[៧១] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វ ដែលប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលពួកព្រះអរិយៈ ជាសមា្មទិដ្ឋិ សមាទាននូវអំពើជាសម្មាទិដ្ឋ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងកើតក្នុងសុគតិ សួគ៌ ទេវលោក ម្នាលភិក្ខុទាំងឡាយ តថាគត មិនមែនឮសេចក្ដីនោះ (អំពីសំណាក់) នៃសមណៈ ឬព្រាហ្មណ៍ដទៃ ហើយពោលទេ ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វដែលប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ សមាទាននូវអំពើជាសម្មាទិដ្ឋិ
ID: 636865316346980951
ទៅកាន់ទំព័រ៖