ព្រះត្រៃបិដក ភាគ ៥៣

​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ហេតុ​ណា​ ​ដែល​តថាគត​ ​បានដឹង​ដោយខ្លួនឯង​ ​បានឃើញ​ដោយខ្លួនឯង​ ​ជ្រាប​ច្បាស់​ដោយខ្លួនឯង​ពិតមែន​ ​ទើប​តថាគត​ ​ពោល​នូវ​ហេតុ​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បានឃើញ​ពួក​សត្វ​ ​ដែល​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិន​តិះដៀល​ពួក​ព្រះ​អរិយៈ​ ​ជា​សម្មាទិដ្ឋិ​ ​សមាទាន​នូវ​អំពើ​ជា​សម្មាទិដ្ឋិ​ ​សត្វ​ទាំងនោះ​ ​លុះ​បែ​ក​ឆ្លា​យ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​បុគ្គល​ក្នុង​លោក​នេះ​ ​ជា​ពហុស្សូត​ ​បាន​ធ្វើបុណ្យ​ ​តំ​កល់​ចិត្ត​ត្រូវ​ ​ពោល​វាចា​ត្រូវ​ ​ធ្វើការងារ​ត្រូវ​ដោយ​កាយ​ ​បុគ្គល​នោះ​ ​ប្រកបដោយ​បញ្ញា​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ព្រោះ​ជីវិត​ ​ក្នុង​មនុស្សលោក​នេះ​តិចណាស់​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​។​ ​

 ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី២​។
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636865324663286617
ទៅកាន់ទំព័រ៖