ព្រះត្រៃបិដក ភាគ ៥៣
[៧៤] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុត្ត ៣ នេះ រមែងមានប្រាកដក្នុងលោក។ បុត្ត ៣ តើអ្វីខ្លះ។ គឺអតិជាតបុត្ត ១ អនុជាតបុត្ត ១ អវជាតបុត្ត ១។ ម្នាលភិក្ខុទាំងឡាយ អតិជាតបុត្ត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតាបិតារបស់បុត្តក្នុងលោកនេះ ជាអ្នកមិនដល់ព្រះពុទ្ធជាទីរឭក មិនដល់ព្រះធម៌ជាទីរឭក មិនដល់ព្រះសង្ឃជាទីរឭក មិនវៀរចាកបាណាតិបាត មិនវៀរចាកអទិន្នាទាន មិនវៀរចាកកាមេសុមិច្ឆាចារ មិនវៀរចាកមុសាវាទ មិនវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ជាបុគ្គលទ្រុស្ដសីល ជាអ្នកមានធម៌ដ៏លាមក ទើបឯកូនរបស់មាតាបិតាទាំងនោះ ជាអ្នកដល់ព្រះពុទ្ធជាទីរឭក ដល់ព្រះធម៌ជាទីរឭក ដល់ព្រះសង្ឃជាទីរឭក វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ជាអ្នកមានសីល មានកល្យាណធម៌ ម្នាលភិក្ខុទាំងឡាយ កូនយ៉ាងនេះឯង ឈ្នោះថា អតិជាតបុត្ត។ ម្នាលភិក្ខុទាំងឡាយ អនុជាតបុត្ត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតាបិតារបស់បុត្តក្នុងលោកនេះ
ID: 636865325446841434
ទៅកាន់ទំព័រ៖