ព្រះត្រៃបិដក ភាគ ៥៣
ដល់ព្រះពុទ្ធជាទីរឭក ដល់ព្រះធម៌ជាទីរឭក ដល់ព្រះសង្ឃជាទីរឭក វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ជាអ្នកមានសីល មានកល្យាណធម៌ ទើបឯកូនរបស់មាតាបិតាទាំងនោះ ដល់ព្រះពុទ្ធជាទីរឭក ដល់ព្រះធម៌ជាទីរឭក ដល់ព្រះសង្ឃជាទីរឭក វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ជាអ្នកមានសីល មានកល្យាណធម៌ដែរ ម្នាលភិក្ខុទាំងឡាយ កូនយ៉ាងនេះឯង ឈ្នោះថា អនុជាតបុត្ត។ ម្នាលភិក្ខុទាំងឡាយ អវជាតបុត្ត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មាតាបិតារបស់បុត្ត ក្នុងលោកនេះ ដល់ព្រះពុទ្ធជាទីរឭក ដល់ព្រះធម៌ជាទីរឭក ដល់ព្រះសង្ឃជាទីរឭក វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ជាអ្នកមានសីល មានកល្យាណធម៌ ទើបកូនរបស់មាតាបិតាទាំងនោះ មិនដល់ព្រះពុទ្ធជាទីរឭក មិនដល់ព្រះធម៌ជាទីរឭក មិនដល់ព្រះសង្ឃជាទីរឭក
ID: 636865325660693665
ទៅកាន់ទំព័រ៖