ព្រះត្រៃបិដក ភាគ ៥៣

​មិន​វៀរចាក​បាណាតិបាត​ ​មិន​វៀរចាក​អទិន្នាទាន​ ​មិន​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​មិន​វៀរចាក​មុសាវាទ​ ​មិន​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​ជា​អ្នក​ទ្រុស្ដសីល​ ​មានធម៌​ដ៏​លាមក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កូន​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​អវជាតបុត្ត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កូន​ ​៣​ ​នេះ​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​បណ្ឌិត​ទាំងឡាយ​ ​តែង​ប្រាថ្នា​អតិជាតបុត្ត​ ​និង​អនុជាតបុត្ត​ ​មិន​ប្រាថ្នា​អវជាតបុត្ត​ ​ដែល​ជា​កូន​ផ្ដាច់បង់​ត្រកូល​ឡើយ​។​ ​កូន​ទាំងនេះ​ឯង​ ​តែង​មាន​ក្នុង​លោក​ ​ម្យ៉ាងទៀត​ ​កូន​ទាំងឡាយ​ណា​ ​ជា​ឧបាសក​ ​(​កូន​ទាំងនោះ​)​ ​ឈ្មោះថា​ជា​អ្នក​បរិបូណ៌​ដោយ​សទ្ធា​ ​និង​សីល​ ​ជា​អ្នកដឹង​ពាក្យពេចន៍​ ​ជា​អ្នក​ប្រាសចាក​សេចក្ដី​កំណាញ់​ ​រមែង​រុងរឿង​ក្នុង​ពួក​បរិស័ទ​ ​ដូចជា​ព្រះចន្ទ្រ​ ​ដែល​ផុត​ស្រឡះ​ហើយ​ ​ចាក​ដុំ​នៃ​ពពក​ដូច្នោះ​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៥​។​
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 636865325942979811
ទៅកាន់ទំព័រ៖