ព្រះត្រៃបិដក ភាគ ៥៣

 [​៧៥​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៣​ ​ពួក​នេះ​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​ ​បុគ្គល​ ​៣​ ​ពួក​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​បុគ្គល​ស្មើដោយ​មេឃ​មិន​បង្អុរ​ភ្លៀង​ចុះ​ ​១​ ​បុគ្គល​ស្មើដោយ​មេឃ​ដែល​បង្អុរ​ភ្លៀង​ចុះ​ត្រង់​ប្រទេស​មួយ​ ​ៗ​ ​១​ ​បុគ្គល​ស្មើដោយ​មេឃ​ដែល​បង្អុរ​ភ្លៀង​ចុះ​សព្វ​ប្រទេស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ស្មើដោយ​មេឃ​មិន​បង្អុរ​ភ្លៀង​ចុះ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិនដែល​ឲ្យបាយ​ ​ទឹក​ ​សំពត់​ ​យានជំនិះ​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ទីដេក​ ​ទីនៅ​ ​និង​គ្រឿង​សម្រាប់​ប្រទីប​ ​ដល់​ពួក​សមណៈ​ ​ព្រាហ្មណ៍​ ​អ្នក​កំព្រា​ ​អ្នកដំណើរ​ ​និង​អ្នក​ពណ៌នា​ហើយ​សូម​ ​និង​យាចក​ទាំងពួង​ ​ដល់​ម្ដង​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ស្មើដោយ​មេឃ​មិន​បង្អុរ​ភ្លៀង​ចុះ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ស្មើដោយ​មេឃ​បង្អុរ​ភ្លៀង​ចុះ​ ​ត្រង់​ប្រទេស​មួយ​ ​ៗ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ជា​អ្នកឲ្យ​បាយ​ ​ទឹក​ ​សំពត់​ ​យានជំនិះ​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ទីដេក​ ​ទីនៅ​ ​និង​គ្រឿង​សម្រាប់​ប្រទីប​ ​ដល់​ពួក​សមណៈ​ ​ព្រាហ្មណ៍​ ​អ្នក​កំព្រា​ ​អ្នកដំណើរ​ ​អ្នក​ពណ៌នា​ហើយ​សូម​ ​និង​យាចក​ពួក​ខ្លះ​ ​មិន​ឲ្យ​ទាន​ដល់​សមណៈ​ ​ព្រាហ្មណ៍​ពួក​ខ្លះ​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636865326133840728
ទៅកាន់ទំព័រ៖