ព្រះត្រៃបិដក ភាគ ៥៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ស្មើដោយ​មេឃ​បង្អុរ​ភ្លៀង​ចុះ​ត្រង់​ប្រទេស​មួយ​ ​ៗ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ស្មើដោយ​មេ​ឃ​បង្អុ​លភ្លៀង​ចុះ​សព្វ​ប្រទេស​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​តែង​ឲ្យបាយ​ ​ទឹក​ ​សំពត់​ ​យានជំនិះ​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ទីដេក​ ​ទីនៅ​ ​និង​គ្រឿង​សម្រាប់​ប្រទីប​ ​ដល់​សមណៈ​ ​ព្រាហ្មណ៍​ ​អ្នក​កំព្រា​ ​អ្នកដំណើរ​ ​អ្នក​ពណ៌នា​ហើយ​សូម​ ​និង​យាចក​ទាំងពួង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ស្មើដោយ​មេឃ​បង្អុរ​ភ្លៀង​ចុះ​សព្វ​ប្រទេស​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៣​ ​ពួក​នេះឯង​ ​តែង​មាន​ប្រាកដ​ក្នុង​លោក​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​បុគ្គល​ណា​ ​បាន​នូវ​សមណៈ​ ​បាន​នូវ​ព្រាហ្មណ៍​ ​បាន​នូវ​អ្នក​កំព្រា​ ​អ្នកដំណើរ​ ​ទាំង​បាន​នូវ​ជន​អ្នក​ពណ៌នា​ហើយ​សូម​ទាំងឡាយ​ ​ហើយ​មិន​ចាត់ចែង​នូវ​បាយ​ ​ទឹក​ ​ភោជន​ ​បណ្ឌិត​ទាំងឡាយ​ ​តែង​ហៅ​នូវ​បុគ្គល​ដ៏​លាមក​នោះ​ឯង​ថា​ ​ដូចជា​មេឃ​ ​ដែល​មិន​បង្អុរ​ភ្លៀង​ចុះ​ ​ដូច្នោះ​។​ ​បុគ្គល​ណា​ ​មិន​ឲ្យ​ទាន​ ​ដល់​សមណៈ​ពួក​ខ្លះ​ ​ឲ្យ​ទាន​ដល់​សមណៈ​ពួក​ខ្លះ​ ​ពួក​ជន​អ្នកមាន​ប្រាជ្ញា​ ​តែង​ហៅ​បុគ្គល​នោះ​ឯង​ថា​ ​ដូចជា​មេឃ​ដែល​បង្អុរ​ភ្លៀង​ចុះ​ ​ក្នុង​ប្រទេស​មួយ​ ​ៗ​ ​ដូច្នោះ​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636865326373014408
ទៅកាន់ទំព័រ៖