ព្រះត្រៃបិដក ភាគ ៥៣

​នរជន​ណា​ ​ខ្ចប់​ត្រី​ស្អុយ​ ​ដោយ​ចុង​ស្បូវ​ ​ស្បូវ​ក៏​មាន​ក្លិនស្អុយ​ ​ផ្យា​យ​ចេញទៅ​ ​យ៉ាងណាមិញ​ ​ការសេពគប់​នឹង​បុគ្គល​ពាល​ ​ក៏​យ៉ាងនោះ​ដែរ​ ​នរជន​ណា​ ​ខ្ចប់​ខ្លឹម​ក្រស្នា​ ​ដោយ​ ​ស្លឹកឈើ​ ​ស្លឹកឈើ​ ​ក៏​មាន​ក្លិនក្រអូប​ផ្សាយ​ទៅ​ ​យ៉ាងណាមិញ​ ​ការ​សេព​នឹង​អ្នកប្រាជ្ញ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ហេតុ​នោះ​ ​បណ្ឌិត​ ​ដឹង​នូវ​ការសម្រេច​នៃ​ផល​របស់​ខ្លួន​ ​ដូចជា​កញ្ចប់​នៃ​ស្លឹកឈើ​ ​ហើយ​មិន​គប្បី​សេពគប់​ ​នឹង​ពួក​អសប្បុរស​ឡើយ​ ​គួរ​សេពគប់​តែ​នឹង​ពួកសប្បុរស​។​ ​(​ព្រោះ​)​ ​ពួក​អសប្បុរស​ ​តែង​នាំទៅ​កាន់​នរក​ ​ពួកសប្បុរស​ ​តែង​ញុំាង​សត្វ​ឲ្យ​ទៅកាន់​ស្ថានសួគ៌​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៧​។​
 [​៧៧​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូបកាយ​នេះ​ ​មាន​សេចក្ដី​បែកធ្លាយ​ជា​ធម្មតា​ ​វិញ្ញាណ​មានការ​ទៅ​ប្រាស​ជា​ធម្មតា​ ​ឧបធិ​ទាំងពួង​ជា​របស់​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្ដីប្រែ​ប្រួល​ជា​ធម្មតា​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636865327304647694
ទៅកាន់ទំព័រ៖