ព្រះត្រៃបិដក ភាគ ៥៣
ព្រោះហេតុនោះ បុគ្គលគួរវៀរនូវបុគ្គលខ្ជិលនោះ ដែលមានព្យាយាមថោកទាប ហើយគួរនៅរួមដោយបណ្ឌិតទាំងឡាយ ដែលជាអ្នកឆ្ងាយចាកកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជាអ្នកមានឈាន អ្នកប្រារព្ធព្យាយាមជានិច្ច។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៩។
[៧៩] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ នេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីសាបសូន្យដល់សេក្ខភិក្ខុ។ ធម៌ ៣ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេក្ខភិក្ខុ ក្នុងសាសនានេះ ជាអ្នកមានការងារ
(១) ជាទីត្រេកអរត្រេកអរក្នុងការងារ ប្រកបរឿយៗ នូវការងារជាទីត្រេកអរ ១ ជាអ្នកមានតិរច្ឆានកថាជាទីត្រេកអរ ត្រេកអរក្នុងតិរច្ឆានកថា ប្រកបរឿយៗ នូវតិរច្ឆានកថាជាទីត្រេកអរ ១ ជាអ្នកមានការដេកលក់ជាទីត្រេកអរ ត្រេកអរក្នុងការដេកលក់ ប្រកបរឿយៗ នូវការដេកលក់ជាទីត្រេកអរ ១ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ នេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសេចក្ដីសាបសូន្យ ដល់សេក្ខភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ នេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់សេក្ខភិក្ខុ។ ធម៌ ៣ តើដូចម្ដេច។
(១) សំដៅយកការវាស់ ដេរចីវរ ស្លោកបាត្រជាដើម។ អដ្ឋកថា។
ID: 636865328722958817
ទៅកាន់ទំព័រ៖