ព្រះត្រៃបិដក ភាគ ៥៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេក្ខ​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​មិន​មានការ​ងារ​ ​ជាទី​ត្រេកអរ​ ​មិន​ត្រេកអរ​ក្នុង​ការងារ​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ការងារ​ជាទី​ត្រេកអរ​ ​១​ ​ជា​អ្នក​មិន​មាន​តិរច្ឆានកថា​ជាទី​ត្រេកអរ​ ​មិន​ត្រេកអរ​ក្នុង​តិរច្ឆានកថា​ ​មិន​ប្រក​បរឿយៗ​ ​នូវ​តិរច្ឆានកថា​ជាទី​ត្រេកអរ​ ​១​ ​ជា​អ្នក​មិន​មានការ​ដេកលក់​ជាទី​ត្រេកអរ​ ​មិន​ត្រេកអរ​ក្នុង​ការ​ដេកលក់​ ​មិន​ប្រក​បរឿយៗ​ ​នូវ​ការ​ដេកលក់​ជាទី​ត្រេកអរ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៣​ ​នេះឯង​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​សាបសូន្យ​ដល់​សេក្ខ​ភិក្ខុ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​ភិក្ខុ​អ្នកមាន​ការងារ​ជាទី​ត្រេកអរ​ផង​ ​ត្រេកអរ​ក្នុង​តិរច្ឆានកថា​ផង​ ​មានការ​ដេកលក់​ជាទី​ត្រេកអរ​ផង​ ​មានចិត្ត​រវើរវាយ​ប្រាកដ​ដូច្នោះ​ ​មិន​គួរ​ដើម្បី​បាន​សម្ពោធិ​ដ៏​ប្រសើរ​ឡើយ​។​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​នោះ​ ​គួរ​ជា​អ្នកមាន​កិច្ចការ​តិច​ ​មានការ​ដេកលក់​តិច​ ​មានចិត្ត​មិន​រវើ​ររ​វាយ​ប្រាកដ​ដូច្នោះ​ ​ទើប​គួរ​នឹង​បាន​សម្ពោធិ​ដ៏​ប្រសើរ​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១០​។​

​ចប់​ ​តតិយ​វគ្គ​។​

ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636865329030976434
ទៅកាន់ទំព័រ៖