ព្រះត្រៃបិដក ភាគ ៥៣
ឥតិវុត្តកៈ តិកនិបាត ចតុត្ថវគ្គ
[៨០] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ អកុសលវិតក្កៈ នេះមាន ៣។ អកុសលវិតក្កៈ ៣ តើដូចម្ដេចខ្លះ។ គឺវិតក្កៈដែលប្រកបដោយសេចក្ដីប្រាថ្នា មិនឲ្យអ្នកដទៃមើលងាយខ្លួន ១ វិតក្កៈដែលប្រកបដោយលាភសក្ការៈ និងសេចក្ដីសរសើរ ១ វិតក្កៈដែលប្រកបដោយសេចក្ដីអាណិតបុគ្គលដទៃ ១។ ម្នាលភិក្ខុទាំងឡាយ អកុសលវិតក្កៈ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះ ថា
បុគ្គលណាមួយ ប្រកបដោយសេចក្ដីប្រាថ្នា មិនឲ្យអ្នកដទៃមើលងាយខ្លួន ជាអ្នកធ្ងន់ក្នុងលាភ និងសក្ការៈ មានសេចក្ដីរីករាយ ជាមួយនឹងពួកអាមាត្យ បុគ្គលនោះ ឈ្មោះថា ឆ្ងាយអំពីការអស់ទៅនៃសំយោជនៈ។ បុគ្គលណាមួយ ក្នុងលោកនេះ លះបង់បុត្ត និងភរិយាផង លះបង់សត្វចិញ្ចឹមផង លះបង់សេចក្ដីសង្រ្គោះ ក្នុងវិវាហៈផង ភិក្ខុប្រាកដដូច្នោះនោះ គួរដើម្បីបាននូវសម្ពោធិដ៏ឧត្តម។ សូត្រ ទី១។
[៨១] ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វដែលត្រូវសក្ការៈ គ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក
ID: 636865329671883092
ទៅកាន់ទំព័រ៖