ព្រះត្រៃបិដក ភាគ ៥៣
ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វ ដែលអសក្ការៈគ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយ ស្លាប់ទៅ បានទៅកើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វដែលសក្ការៈ និងអសក្ការៈទាំងពីរយ៉ាងនោះ គ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយ ស្លាប់ទៅ បានទៅកើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនមែនឮសេចក្ដីនោះ (អំពីសំណាក់) នៃសមណៈ ឬព្រាហ្មណ៍ដទៃ ហើយពោលទេ ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វ ដែលសក្ការៈគ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញពួកសត្វ ដែលអសក្ការៈគ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកសត្វ ដែលសក្ការៈ និងអសក្ការៈទាំងពីរយ៉ាងនោះ គ្របសង្កត់ហើយ រួបរឹតចិត្តហើយ លុះដល់បែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតហើយ ក្នុងអបាយ ទុគ្គតិ វិនិបាត នរក។
ID: 636865329839492679
ទៅកាន់ទំព័រ៖