ព្រះត្រៃបិដក ភាគ ៥៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ហេតុ​ណា​ ​ដែល​តថាគត​ដឹងខ្លួន​ឯង​ ​ឃើញ​ខ្លួនឯង​ ​ជ្រាប​ច្បាស់​ខ្លួនឯង​ពិតមែន​ ​ទើប​តថាគត​ពោល​នូវ​ហេតុ​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បានឃើញ​ពួក​សត្វ​ ​ដែល​សក្ការៈ​គ្រប​សង្កត់​ហើយ​ ​រួបរឹត​ចិត្ត​ហើយ​ ​លុះដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​បាន​ទៅ​កើត​ ​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បានឃើញ​ពួក​សត្វ​ ​ដែល​អ​សក្ការៈ​ ​គ្រប​សង្កត់​ហើយ​ ​រួបរឹត​ចិត្ត​ហើយ​ ​លុះដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​បាន​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បានឃើញ​ពួក​សត្វ​ដែល​សក្ការៈ​ ​និង​អ​សក្ការៈ​ទាំងពីរ​នោះ​ ​គ្រប​សង្កត់​ហើយ​ ​រួបរឹត​ចិត្ត​ហើយ​ ​លុះដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​បាន​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​ ​
​បុគ្គល​ណា​ ​ដែលគេ​ធ្វើសក្ការៈ​ ​និង​អ​សក្ការៈ​ទាំងពីរ​យ៉ាង​ ​ជា​អ្នក​នៅ​ដោយ​សេចក្ដី​មិន​ប្រមាទ​ ​មាន​សមាធិ​ ​មិន​ញាប់ញ័រ​ ​អ្នកប្រាជ្ញ​ ​តែង​ហៅ​បុគ្គល​ ​អ្នកមាន​ឈាន​ ​មាន​ព្យាយាម​ជាប់​មិន​ដាច់​ ​បានឃើញ​ច្បាស់​ ​ដោយ​ទិដ្ឋិ​ដ៏​ល្អិត​ ​មាន​សេចក្ដីត្រេកអរ​ក្នុង​ការ​អស់​ទៅ​នៃ​ឧបាទាន​នោះ​ ​ថា​ជា​សប្បុរស​។​ ​សូត្រ​ ​ទី២​។​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636865330034773848
ទៅកាន់ទំព័រ៖