ព្រះត្រៃបិដក ភាគ ៥៣
[៨២] ម្នាលភិក្ខុទាំងឡាយ សំឡេងទេវតា
(១) ៣ យ៉ាងនេះ តែងលាន់ឮ ក្នុងទេវលោក
(២) ព្រោះអាស្រ័យសម័យនោះៗ។ សំឡេង ៣ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវ័ក គិតដើម្បីកោរសក់ ពុកចង្កា ស្លៀកសំពត់កាសាយៈទាំងឡាយ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ម្នាលភិក្ខុទាំងឡាយ សម័យនោះ សំឡេងទេវតាក្នុងទេវលោកទាំងឡាយ តែងលាន់ឮឡើងថា អរិយសាវ័កនុ៎ះ គិតដើម្បីច្បាំងនឹងកិលេសមារ។ ម្នាលភិក្ខុទាំងឡាយ នេះជាសំឡេងទេវតាទី ១ ក្នុងទេវលោកទាំងឡាយ តែងលាន់ឮឡើង ព្រោះអាស្រ័យសម័យនោះៗ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សម័យណា អរិយសាវ័ក ប្រកបរឿយៗ នូវព្យាយាម ដើម្បីចំរើននូវពោធិបក្ខិយធម៌ ៧ ពួក ម្នាលភិក្ខុទាំងឡាយ សម័យនោះ សំឡេងទេវតាក្នុងទេវលោកទាំងឡាយ តែងលាន់ឮឡើងថា អរិយសាវ័កនុ៎ះ កំពុងច្បាំងនឹងកិលេសមារ។ ម្នាលភិក្ខុទាំងឡាយ នេះជាសំឡេងទេវតាទី ២ ក្នុងទេវលោកទាំងឡាយ តែងលាន់ឮឡើង ព្រោះអាស្រ័យសម័យនោះៗ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សម័យណា អរិយសាវ័ក
(១) សំឡេងស្រែកហៅដោយសេចក្ដីត្រេកអរនៃពួកទេវតា។ (២) ក្នុងឧបបត្តិទេពទាំងពួង វៀរលែងតែអរូបាវចរទេវតា និងអសញ្ញីទេវតា។ អដ្ឋកថា។
ID: 636865330408405219
ទៅកាន់ទំព័រ៖