ព្រះត្រៃបិដក ភាគ ៥៣

​លំដាប់នោះ​ ​អ្នកប្រាជ្ញ​ត្រូវ​ធ្វើបុណ្យ​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​បច្ចុប្បន្ន​នោះ​ ​ឲ្យ​ច្រើន​ដោយ​ទាន​ ​ហើយ​ញុំាង​ពួក​សត្វ​ដទៃ​ ​ឲ្យ​តាំងនៅ​ក្នុង​ព្រះ​សទ្ធម្ម​ ​ដែល​ជា​ព្រហ្មចរិយៈ​ ​ទេវតា​ទាំងឡាយ​ ​ដឹង​ច្បាស់​នូវ​ទេវតា​កាល​ច្យុត​ ​ក្នុង​កាលណា​ ​ក៏​អនុមោទនា​ ​(​ក្នុង​កាលនោះ​)​ ​ដោយ​សេចក្ដី​អនុគ្រោះ​នេះ​ថា​ ​ម្នាល​ទេវតា​ ​ចូរ​អ្នក​មក​ឲ្យ​រឿយ​ៗ​។​ ​សូត្រ​ ​ទី​ ​៤​។​

 ​[​៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៣​ ​ពួក​នេះ​ ​កាល​កើតឡើង​ក្នុង​លោក​ ​តែង​កើតឡើង​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្ដីសុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្ដីសុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​បុគ្គល​ ​៣​ ​ពួក​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​មានដំណើរ​ល្អ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ​ ​ជា​នាយ​សារថី​ ​ទូន្មាន​នូវ​បុរស​ ​ជា​សាស្ដា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ត្រាស់​ដឹង​នូវ​ចតុរារិយសច្ច​ធម៌​ ​ទ្រង់​ខ្ជាក់​ចោល​នូវ​ត្រៃភព​ ​ព្រះអង្គ​បាន​ត្រាស់​ឡើង​ក្នុង​លោក​នេះ​ ​ទ្រង់​សំដែងធម៌​ ​មាន​លំអ​បទ​ដើម​ ​លំអ​បទ​កណ្ដាល​ ​លំអ​បទ​ចុង​ ​ប្រកបដោយ​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ទ្រង់​ប្រកាស​ព្រហ្មចរិយ​ធម៌​ ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​បុគ្គល​ទី​ ​១​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636865442599632190
ទៅកាន់ទំព័រ៖