ព្រះត្រៃបិដក ភាគ ៥៣

​ពួក​ជន​ណា​ ​ឈានឡើង​កាន់​អរិយមគ្គ​ ​ដែល​ព្រះមានព្រះភាគ​ ​ដូចជា​នាយ​ឈ្មួញ​ដ៏​ប្រសើរ​ដោយ​សីលាទិគុណ​ ​ទ្រង់​សំដែង​ហើយដោយ​ប្រពៃ​ ​ពួក​ជន​ណា​ ​មិន​ប្រមាទ​ក្នុង​សាសនា​របស់​ព្រះ​សុគត​ ​ពួក​ជន​នោះ​ ​ៗ​ ​តែង​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​ ​ក្នុង​អត្តភាព​នេះ​បាន​។​ ​សូត្រ​ ​ទី៥​។​

 ​[​៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​អាការ​មិន​ស្អាត​ក្នុង​កាយ​ ​ឯ​អា​នា​បាន​ស្ស​តិ​កម្មដ្ឋាន​ ​ក៏​អ្នក​ទាំងឡាយ​ ​ចូរ​តាំង​ឡើង​ប្រាកដ​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​កាន់​អារម្មណ៍​ខាងក្នុង​ ​អ្នក​ទាំងឡាយ​ ​ចូរ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​ក្នុង​សង្ខារ​ទាំងពួង​ថា​មិន​ទៀង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​អាការ​មិន​ស្អាត​ក្នុង​កាយ​ហើយ​ ​រា​គា​នុស័្សយ​ណា​ ​គួរ​ដល់​កិរិយា​កើតឡើង​ក្នុង​សុភ​ធាតុ​ ​(​កាន់​យក​នូវ​អារម្មណ៍​ថា​ស្អាត​)​ ​រា​គា​នុស្ស័យ​នោះ​ ​អ្នក​ទាំងឡាយ​ ​រមែង​លះបង់​បាន​។​ ​កាល​អា​នា​បាន​ស្ស​តិ​កម្មដ្ឋាន​ ​តាំង​ឡើង​ប្រាកដ​ ​មានមុខ​ឆ្ពោះទៅ​កាន់​អារម្មណ៍​ខាងក្នុង​ហើយ​ ​អាសយ​វិតក្កៈ​ទាំងឡាយ​ណា​ជា​ខាងក្រៅ​ ​ដែល​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​អាសយ​វិតក្កៈ​ទាំងឡាយ​នោះ​ ​មិន​មានត​ទៅទៀត​ឡើយ​។​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​ក្នុង​សង្ខារ​ទាំងពួង​ថា​មិន​ទៀង​ហើយ​ ​អវិជ្ជា​ ​អ្នក​ទាំងឡាយ​ ​ក៏​រមែង​លះបង់​បាន​ ​វិជ្ជា​សោត​ ​ក៏​រមែង​កើតឡើង​។​ ​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636865443384257068
ទៅកាន់ទំព័រ៖