ព្រះត្រៃបិដក ភាគ ៥៣

​ភិក្ខុ​ជា​អ្នក​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​ក្នុង​កាយ​មិន​ស្អាត​ ​មានសតិ​ដំ​កល់​ខ្ជាប់​ក្នុង​អា​នា​បាន​ស្ស​តិ​កម្មដ្ឋាន​ ​ពិចារណា​ឃើញ​ព្រះនិព្វាន​ ​ជាទី​រម្ងាប់​សង្ខារ​ទាំងពួង​ហើយ​ ​ជា​អ្នកមាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​សព្វ​ ​ៗ​ ​កាល​។​ ​ភិក្ខុ​នោះ​ឯង​ ​ឈ្មោះថា​ ​ឃើញ​ដោយ​ប្រពៃ​ ​ជា​អ្នក​សង្រួម​ ​រមែង​ចុះចិត្តស៊ប់​ក្នុង​ព្រះនិព្វាន​ ​ជាទី​រម្ងាប់​សង្ខារ​ទាំងពួង​នោះ​ ​ភិក្ខុ​នោះ​ឯង​ ​ជា​អ្នកមាន​ព្រហ្មចរិយ​ធម៌​ ​ប្រព្រឹត្ត​រួចហើយ​ ​ជា​អ្នក​ស្ងប់​ ​ព្រោះ​ដឹង​ច្បាស់​ ​ឈ្មោះថា​ ​អ្នកប្រាជ្ញ​ប្រព្រឹត្ត​កន្លង​យោ​គៈ​។​ ​សូត្រ​ ​ទី​ ​៦​។​
 ​[​៨៧​]​ ​កាល​បុគ្គល​និយាយ​ថា​ ​ភិក្ខុ​អ្នកប្រតិបត្តិ​នូវ​ធម៌​សមគួរ​ដល់​ធម៌​ដោយ​សភាព​ដ៏​សមគួរ​ណា​ ​សភាព​ដ៏​សមគួរ​នេះ​ ​ជា​របស់​ភិក្ខុ​អ្នកប្រតិបត្តិ​ធម៌​សមគួរ​ដល់​ធម៌​ ​ដោយ​សេចក្តី​អធិប្បាយ​ ​ដូច្នេះ​ ​ឈ្មោះថា​ ​និយាយ​ធម៌​មែនពិត​ ​មិន​ឈ្មោះថា​ ​និយាយ​អធម៌​ ​ឬ​ឈ្មោះថា​ ​ត្រិះរិះ​ធម៌​មែនពិត​ ​មិន​ឈ្មោះថា​ ​ត្រិះរិះ​អធម៌​ឡើយ​ ​លុះ​វៀរ​ទាំងពីរ​នោះ​ចេញ​ ​ទើប​ជា​អ្នក​ព្រងើយ​ ​មានសតិ​សម្បជញ្ញៈ​។​
​ភិក្ខុ​មានធម៌​ជាទី​ត្រេកអរ​ ​ត្រេកអរ​ក្នុង​ធម៌​ ​ត្រិះរិះ​រឿយ​ ​ៗ​នូវ​ធម៌​ ​រឭក​រឿយ​ ​ៗ​ ​នូវ​ធម៌​ ​រមែង​មិន​សាបសូន្យ​ចាក​ព្រះ​សទ្ធម្ម​ឡើយ​។​ ​(​ភិក្ខុ​នោះ​)​ ​ទោះបី​ដើរ​ ​ឬឈរ​ ​ឬ​អង្គុយ​ ​ឬ​ដេក​ ​ក៏​រម្ងាប់ចិត្ត​ ​(​របស់​ខ្លួន​)​ ​ក្នុង​កម្មដ្ឋាន​ខាងក្នុង​ ​រមែង​បាន​ដល់​ព្រះនិព្វាន​ជាទី​ស្ងប់​រម្ងាប់​ពុំខាន​ឡើយ​។​ ​សូត្រ​ ​ទី៧​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636865443683274171
ទៅកាន់ទំព័រ៖