ព្រះត្រៃបិដក ភាគ ៥៣
ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
កាលបើពួកសត្វជ្រះថ្លាក្នុង (ព្រះរត្នត្រ័យ) ថាជារបស់ប្រសើរ ដឹងច្បាស់ថាជាសភាវៈប្រសើរ គឺថាជ្រះថ្លាក្នុងព្រះពុទ្ធដ៏ប្រសើរ ជាទក្ខិណេយ្យបុគ្គលដ៏ឧត្តម ជ្រះថ្លាក្នុងព្រះធម៌ដ៏ប្រសើរ ជាគ្រឿងប្រាសចាកតម្រេក ស្ងប់រម្ងាប់ (កិលេស) នាំមកនូវសេចក្តីសុខ ជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរ ជាបុញ្ញក្ខេត្តយ៉ាងខ្ពង់ខ្ពស់ ឲ្យនូវទានក្នុងវត្ថុដ៏ប្រសើរ បុណ្យដ៏ប្រសើរ ក៏រមែងចំរើន ទាំងអាយុ ពណ៌ យស កេរ្តិ៍ឈ្មោះ សេចក្តីសុខ និងកំឡាំងដ៏ប្រសើរ ក៏រមែងចំរើន អ្នកប្រាជ្ញជាអ្នកឲ្យ (នូវទេយ្យធម៌) ចំពោះវត្ថុដ៏ប្រសើរ ហើយជាអ្នកមានចិត្តតាំងមាំ ក្នុងធម៌ដ៏ប្រសើរ លុះកើតជាទេវតា ឬកើតជាមនុស្ស សម្រេចនូវសម្បត្តិដ៏ប្រសើរ រមែងរីករាយ។
ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី១។
[៩៣] ម្នាលភិក្ខុទាំងឡាយ ការចិញ្ចឹមជីវិតដោយកិរិយាត្រាច់ទៅ ដើម្បីបិណ្ឌបាតនេះ លាមកជាងការចិញ្ចឹមជីវិតទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ក្នុងលោក រមែងមានពាក្យផ្តាសាដូច្នេះថា អ្នកជាបុគ្គលប្រព្រឹត្តត្រាច់ទៅដើម្បីបិណ្ឌបាត មានតែបាត្រក្នុងដៃ។ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែពួកកុលបុត្រ ដែលចូលចិត្តចិញ្ចឹមជីវិតដោយកិរិយាត្រាច់ទៅ ដើម្បីបិណ្ឌបាតនោះ
ID: 636865446108942911
ទៅកាន់ទំព័រ៖