ព្រះត្រៃបិដក ភាគ ៥៣

 [​៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្លើង​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​ភ្លើង​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ភ្លើង​ ​គឺ​រាគៈ​ ​១​ ​ភ្លើង​ ​គឺ​ទោសៈ​ ​១​ ​ភ្លើង​ ​គឺ​មោហៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្លើង​មាន​ ​៣​ ​យ៉ាងនេះ​ឯង​។​ ​
​ភ្លើង​ ​គឺ​រាគៈ​ ​រមែង​ដុត​ពួក​សត្វ​ ​ដែល​ត្រេកត្រអាល​ជ្រប់​នៅក្នុង​កាម​ ​ចំណែក​ភ្លើង​ ​គឺ​ទោសៈ​ ​រមែង​ដុត​ពួក​ជន​ ​ដែល​មានចិត្ត​ព្យាបាទ​ ​ជា​អ្នកសម្លាប់​សត្វ​ ​ឯ​ភ្លើង​ ​គឺ​មោហៈ​ ​រមែ​ត​ដុត​ពួក​សត្វ​ដែល​វង្វេង​ ​មិន​ឈ្លាសវៃ​ក្នុង​អរិយធម៌​។​ ​ពួក​សត្វ​ដែល​មិន​ស្គាល់​ភ្លើង​ទាំងនេះ​ ​ជា​អ្នក​ត្រេកត្រអាល​ក្នុង​សក្កា​យ​ ​(​ឧបាទានក្ខន្ធ​ ​៥​)​ ​រមែង​ញ៉ាំង​ភ្លើង​ទាំងនោះ​ឲ្យ​ចំរើន​ ​ទាំង​ញ៉ាំង​នរក​ ​តិរច្ឆាន​កំណើត​ ​អសុរកាយ​ ​និង​បិ​ត្តិ​វិស័យ​ឲ្យ​ចំរើន​ ​មិន​ផុត​ចាក​ ​ចំណង​មារ​បាន​ឡើយ​។​ ​លុះតែ​បុគ្គល​ទាំងឡាយ​ណា​ ​ប្រកប​ ​(​ដោយ​ភាវនា​)​ ​ក្នុង​សាសនា​ព្រះសម្មាសម្ពុទ្ធ​ ​ទាំងយប់​ទាំង​ថ្ងៃ​ ​បុគ្គល​ទាំងនោះ​ ​មាន​សេចក្ដីសំគាល់​ថា​ ​មិន​ស្អាត​ជានិច្ច​ ​ទើប​ញ៉ាំង​ភ្លើង​ ​គឺ​រាគៈ​ ​ឲ្យ​រលត់​បាន​ ​ជា​សត្វ​ខ្ពង់ខ្ពស់​ជាង​ជន​ ​ទើប​ញ៉ាំង​ភ្លើង​ ​គឺ​ទោសៈ​ឲ្យ​រលត់​ ​ដោយ​មេត្តាភាវនា​បាន​ ​ទាំង​ញ៉ាំង​ភ្លើង​ ​គឺ​មោហៈ​ ​ឲ្យ​រលត់​ ​ដោយ​ប្រាជ្ញា​ជា​គ្រឿង​ទំ​លុះ​ទំ​លាយ​កិលេស​។​ ​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636865447132181437
ទៅកាន់ទំព័រ៖