ព្រះត្រៃបិដក ភាគ ៥៣

​លុះ​ភិក្ខុ​ទាំងនោះ​ ​មាន​ប្រាជ្ញា​ជា​គ្រឿង​រក្សាខ្លួន​ ​មិន​ខ្ជិលច្រអូស​ ​ទាំងយប់​ទាំង​ថ្ងៃ​ ​រំលត់ភ្លើង​កិលេស​បាន​ហើយ​ ​រមែង​រលត់​ទាំង​ខន្ធ​ ​មិន​មាន​សេសសល់​ ​កន្លង​ផុត​នូវ​ទុក្ខ​ ​មិន​មាន​សេសសល់​។​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ជា​អ្នក​ឃើញ​នូវ​អរិយធម៌​ ​(​និព្វាន​ ​និង​សច្ចៈ​ ​៤​)​ ​ដល់​នូវ​វេទ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ជា​គ្រឿង​អស់​ជាតិ​ ​រមែង​មិន​វិល​មកកាន់​ភព​ទៀត​ឡើយ​។​ ​សូត្រ​ ​ទី៤​។​ ​

 [​៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ពិចារណា​យ៉ាង​ណាៗ​ ​ហើយ​ ​វិញ្ញាណ​ ​មិន​រាយមាយ​ ​មិន​រវើរវាយ​ទៅ​ខាងក្រៅ​ ​ទាំង​មិន​ឋិតនៅ​ខាងក្នុង​ ​មិន​តក់ស្លុត​ ​ព្រោះ​មិន​ប្រកាន់​មាំ​ ​ភិក្ខុ​គួរ​ពិចារណា​យ៉ា​ងនោះៗ​ ​ទើប​ហេតុ​ជា​គ្រឿង​បង្ក​ឲ្យ​កើត​នៃជា​តិ​ទុក្ខ​ ​ជរាទុក្ខ​ ​និង​មរណទុក្ខ​ ​មិន​មានត​ទៅ​។​
 ភិក្ខុ​ដែល​បាន​លះបង់​នូវ​គ្រឿង​ជាប់​ចំពាក់​ ​៧​ ​យ៉ាង​ ​កាត់ផ្ដាច់​នូវ​តណ្ហា​ ​សម្រាប់​នាំទៅ​កាន់​ភព​ ​រមែង​អស់​ការ​ត្រាច់​រង្គាត់​ទៅកាន់​ជាតិ​ ​ភព​ថ្មី​របស់​ភិក្ខុ​នោះ​ ​មិន​មាន​ទៀត​ឡើយ​។​ ​សូត្រ​ ​ទី៥​។​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636865447483491531
ទៅកាន់ទំព័រ៖