ព្រះត្រៃបិដក ភាគ ៥៣
ព្រះតថាគតអង្គណា មិនមានព្រះទ័យកំណាញ់ មានការអនុគ្រោះដល់សព្វសត្វ បានប្រោសប្រទានធម៌ សត្វទាំងឡាយ តែងនមស្ការព្រះតថាគតនោះ ប្រាកដដូច្នោះ ព្រះអង្គប្រសើរជាងទេវតា និងមនុស្ស ទ្រង់ដល់នូវត្រើយនៃភព។
ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ។ សូត្រ ទី១។
[១០៣] ម្នាលភិក្ខុទាំងឡាយ វត្ថុដែលតិចតួចផង ងាយបានផង វត្ថុទាំងនោះ មិនមានទោសផងនេះ មាន ៤។ វត្ថុទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បណ្តាចីវរទាំងឡាយ បំសុកូលចីវរ ជារបស់តិចតួចផង ងាយបានផង ចីវរនោះ ជារបស់មិនមានទោសផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាភោជនទាំងឡាយ បិណ្ឌិយាលោបភោជន
(១) ជារបស់តិចតួចផង ងាយបានផង ភោជននោះ ជារបស់មិនមានទោសផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេនាសនៈទាំងឡាយ រុក្ខមូលសេនាសនៈ ជារបស់តិចតួចផង ងាយបានផង សេនាសនៈនោះ ជារបស់មិនមានទោសផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាភេសជ្ជៈទាំងឡាយ ទឹកមូត្រស្អុយ ជារបស់តិចតួចផង ងាយបានផង ទឹកមូត្រនោះ ជារបស់មិនមានទោសផង។ ម្នាលភិក្ខុទាំងឡាយ វត្ថុ ៤ នេះឯង ជារបស់តិចតួចផង
(១) ភោជនដែលបានដោយកំលាំងនៃស្មង។
ID: 636865450256330128
ទៅកាន់ទំព័រ៖