ព្រះត្រៃបិដក ភាគ ៥៣

​ងាយ​បាន​ផង​ ​វត្ថុ​ទាំងនោះ​ ​ជា​របស់​មិន​មានទោស​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​ណា​ ​ភិក្ខុ​ត្រេកអរ​ដោយ​របស់​តិចតួច​ផង​ ​ងាយ​បាន​ផង​ ​មិន​មានទោស​ផង​ ​តថាគត​ ​ពោល​នូវ​គុណ​ណាមួយ​ ​របស់​ភិក្ខុ​នេះ​ ​ថា​ជា​អង្គ​នៃ​សមណភាព​។​
​កាលបើ​ភិក្ខុ​ត្រេកអរ​ដោយ​វត្ថុ​មិន​មានទោស​ ​ជា​របស់​តិចតួច​ ​ជា​របស់​ងាយ​បាន​ហើយ​ ​រមែង​មានចិត្ត​មិន​ចង្អៀតចង្អល់​ ​ព្រោះ​ប្រារព្ធ​នូវ​សេនាសនៈ​ ​ចីវរ​ ​ទឹក​ ​និង​ភោជន​ឡើយ​ ​ភិក្ខុ​នោះ​ ​មិន​ទើសទាល់​ក្នុង​ទិស​ទាំងឡាយ​ឡើយ​។​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​តថាគត​ពោល​ទុក​ហើយ​ ​ថា​ជា​ធម៌​សមគួរ​ដល់​សមណភាព​ ​ធម៌​ទាំងនោះ​ ​ភិក្ខុ​អ្នក​សន្តោស​ ​មិន​ប្រហែសធ្វេស​ ​បាន​ហើយ​។​ ​សូត្រ​ ​ទី២​។​

 [​១០៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ថា​ ​មានដល់​ភិក្ខុ​អ្នកដឹង​ ​អ្នក​ឃើញ​ ​មិន​ពោល​ថា​ ​មានដល់​ភិក្ខុ​អ្នក​មិនដឹង​ ​មិនឃើញ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​រមែង​មានដល់​ភិក្ខុ​អ្នកដឹង​ ​តើ​ដូចម្តេច​ ​អ្នក​ឃើញ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​រមែង​មានដល់​ភិក្ខុ​អ្នកដឹង​ ​អ្នក​ឃើញថា​ ​នេះ​ជា​ទុក្ខ​។​ ​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636865450511894745
ទៅកាន់ទំព័រ៖