ព្រះត្រៃបិដក ភាគ ៥៣

​ពួក​បុគ្គល​ណា​ ​មិនដឹង​ច្បាស់​នូវ​ទុក្ខ​ផង​ ​នូវ​ហេតុ​នាំឲ្យកើត​ទុក្ខ​ផង​ ​នូវ​ទី​រលត់ទុក្ខ​ ​សព្វគ្រប់​ ​ឥតមាន​សេសសល់​ផង​ ​មិនដឹង​ច្បាស់​នូវ​ផ្លូវ​ប្រព្រឹត្តទៅ​កាន់​ទី​ស្ងប់​រម្ងាប់​ទុក្ខ​នោះ​ផង​ ​ពួក​បុគ្គល​នោះ​ ​រមែង​សាបសូន្យ​ ​ចាក​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ពួក​បុគ្គល​នោះ​ ​មិន​គួរ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​ឡើយ​ ​ពួក​បុគ្គល​នោះ​ ​ចូល​ទៅកាន់​ជាតិ​ ​និង​ជរា​ដោយពិត​។​ ​លុះតែ​ពួក​បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​ទុក្ខ​ផង​ ​នូវ​ហេតុ​នាំឲ្យកើត​ទុក្ខ​ផង​ ​នូវ​ទី​រលត់ទុក្ខ​សព្វគ្រប់​ ​ឥតមាន​សេសសល់​ផង​ ​ដឹង​ច្បាស់​នូវ​ផ្លូវ​ប្រព្រឹត្តទៅ​កាន់​ទី​ស្ងប់​រម្ងាប់​ទុក្ខ​នោះ​ផង​ ​ទើប​បរិបូណ៌​ដោយ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ពួក​បុគ្គល​នោះ​ ​គួរ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​ ​ពួក​បុគ្គល​នោះ​ ​មិន​ចូល​ទៅកាន់​ជាតិ​ ​និង​ជរា​ឡើយ​។​ ​សូត្រ​ ​ទី៤​។​

 [​១០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ណា​ ​បរិបូណ៌​ដោយ​សីល​ ​បរិបូណ៌​ដោយ​សមាធិ​ ​បរិបូណ៌​ដោយ​បញ្ញា​ ​បរិបូណ៌​ដោយ​វិមុត្តិ​ ​បរិបូណ៌​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ជា​អ្នក​ទូន្មាន​ ​ពន្យល់​ឲ្យដឹង​ ​សំដែង​បញ្ជាក់​ឲ្យ​ឃើញ​ងាយ​ ​ណែនាំ​ ​ធ្វើឲ្យ​អង់អាច​ ​ធ្វើឲ្យ​រីករាយ​ ​(​ក្នុង​កុសលធម៌​)​ ​អាច​សំដែង​នូវ​ព្រះ​សទ្ធម្ម​បាន​។​ ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636865451149341205
ទៅកាន់ទំព័រ៖