ព្រះត្រៃបិដក ភាគ ៥៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​បែប​នោះ​ ​ហៅថា​ ​សាស្តា​ក៏បាន​ ​ហៅថា​ ​អ្នកនាំ​ទៅ​នូវ​ពួក​ក៏បាន​ ​ហៅថា​ ​អ្នក​លះបង់​សត្រូវ​ ​ក៏បាន​ ​ហៅថា​ ​អ្នក​បន្ទោបង់​ងងឹត​ក៏បាន​ ​ហៅថា​ ​អ្នកធ្វើ​ពន្លឺ​ក៏បាន​ ​ហៅថា​ ​អ្នកធ្វើ​ឲ្យ​ភ្លឺស្វាង​ក៏បាន​ ​ហៅថា​ ​អ្នកធ្វើ​ប្រទីប​ក៏បាន​ ​ហៅថា​ ​អ្នកធ្វើ​រស្មី​ក៏បាន​ ​ហៅថា​ ​អ្នក​ទ្រោល​បំភ្លឺ​ដោយ​គប់ភ្លើង​ក៏បាន​ ​ហៅថា​ ​អរិយៈ​ក៏បាន​ ​ហៅថា​ ​អ្នកមាន​ចក្ខុ​ក៏បាន​។​ ​
​ការដែល​បាន​ជួបប្រទះ​ជាដើម​ ​នូវ​ពួក​អរិយៈ​ ​ជា​អ្នកដឹង​ច្បាស់​ ​បាន​ចំរើន​ចិត្ត​ ​ចិញ្ចឹមជីវិត​តាម​ធម៌​នុ៎ះឯង​ ​ជាហេតុ​ធ្វើឲ្យ​មា​នបាមោ​ជ្ជៈ​។​ ​ពួក​អរិយៈ​នោះ​ ​តែង​បំភ្លឺ​ ​សំដែង​នូវ​ព្រះ​សទ្ធម្ម​ ​អ្នកធ្វើ​រស្មី​ ​ធ្វើ​ពន្លឺ​ ​អ្នកមាន​ប្រាជ្ញា​ ​មាន​ចក្ខុ​ ​លះបង់​នូវ​សឹកសត្រូវ​ ​គឺ​កិលេស​។​ ​ពួក​អ្នកប្រាជ្ញ​ ​បាន​ស្តាប់​នូវ​ពាក្យ​ប្រដៅ​របស់​ពួក​អរិយៈ​ទាំងនោះ​ហើយ​ ​រមែង​ដឹង​ច្បាស់​ដោយ​ប្រពៃ​ ​ស្គាល់​ច្បាស់​នូវ​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃជា​តិ​ ​ហើយ​មិន​ត្រឡប់​មកកាន់​ភព​ថ្មីទៀត​ឡើយ​។​ ​សូត្រ​ ​ទី៥​។​

 [​១០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​កាល​កើតឡើង​ដល់​ភិក្ខុ​ ​រមែង​កើតឡើង​ ​ព្រោះ​វត្ថុជា​ទី​កើត​នៃ​តណ្ហា​នេះ​ ​មាន​ ​៤​។​ ​វត្ថុជា​ទី​កើត​នៃ​តណ្ហា​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ ​កាល​កើតឡើង​ដល់​ភិក្ខុ​ ​រមែង​កើតឡើង​ ​ព្រោះ​ហេតុ​ចីវរ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ ​កាល​កើតឡើង​ដល់​ភិក្ខុ​ ​រមែង​កើតឡើង​ ​ព្រោះ​ហេតុ​បិណ្ឌបាត​ ​១​ ​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636865451731334493
ទៅកាន់ទំព័រ៖