ព្រះត្រៃបិដក ភាគ ៥៣

​ឯ​ពួក​គ្រហស្ថ​ ​អ្នក​ស្វែងរក​ប្រយោជន៍​ក្នុង​ផ្ទះ​ ​បាន​អាស្រ័យ​សង្ឃ​ជា​សាវ័ក​នៃ​ព្រះ​សុគត​ហើយ​ ​ជឿ​ ​(​សេចក្តី​ប្រតិបត្តិ​ ​និង​ពាក្យ​)​ ​របស់​ព្រះអរហន្ត​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រសើរ​ ​ជា​អ្នកពិនិត្យ​ ​បាន​ប្រព្រឹត្ត​ធម៌​ ​ក្នុង​សាសនា​នេះ​ ​ដែល​ជា​ផ្លូវ​ប្រព្រឹត្តទៅ​កាន់​សុគតិ​ ​រមែង​ជា​អ្នកមាន​អំណរ​ ​រីករាយ​ក្នុង​ទេវលោក​ ​បានសម្រេច​តាម​សេចក្តី​ប្រាថ្នា​។​ ​សូត្រ​ ​ទី៨​។​

 ​[​១១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ណាមួយ​ ​ជា​អ្ន​កញុំាង​គេ​ឲ្យ​ស្ងើច​ ​រឹងរូស​ ​រាក់ទាក់​ ​មាន​វាចា​ដូច​ស្នែង​ ​លើក​កំពស់​ ​មានចិត្ត​មិន​នឹងនួន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​មិនរាប់​អាន​តថាគត​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​ប្រាសចាក​ធម៌​វិន័យ​នេះ​ផង​ ​ភិក្ខុ​ទាំងនោះ​ ​មិនដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ទូលំទូលាយ​ ​ក្នុង​ធម៌​វិន័យ​នេះ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ពួក​ភិក្ខុ​ណា​ ​មិនជា​អ្ន​កញុំាង​គេ​ឲ្យ​ស្ងើច​ ​មិន​រាក់ទាក់​ ​មាន​ប្រាជ្ញា​ ​មិន​រឹងរូស​ ​មានចិត្ត​នឹងនួន​ល្អ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ឯង​ ​ទើប​ឈ្មោះថា​ ​ជា​អ្នក​រាប់អាន​តថាគត​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​ឈ្មោះថា​ ​មិន​បា្រស​ចាក​ធម៌​វិន័យ​នេះ​ផង​ ​ភិក្ខុ​ទាំងនោះ​ ​រមែង​ដល់​នូវ​សេចក្តី​ចំរើន​លូតលាស់​ ​ទូលំទូលាយ​ ​ក្នុង​ធម៌​វិន័យ​នេះ​ផង​។​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636865453839635081
ទៅកាន់ទំព័រ៖