ព្រះត្រៃបិដក ភាគ ៥៣

 [​១៧​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ជា​សេក្ខៈ​ ​មិនទាន់​សម្រេច​អរហត្តផល​នៅឡើយ​ ​ហើយ​ប្រាថ្នា​ធម៌​ជាទី​ក្សេម​ ​ចាក​យោ​គៈ​ដ៏​ប្រសើរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ធ្វើ​បច្ច័យ​ខាងក្រៅ​ ​ឲ្យ​ជាហេតុ​ ​ហើយ​មិនឃើញ​ហេតុ​ដទៃ​ ​សូម្បីតែ​ហេតុ​មួយ​ ​ដែល​មាន​ឧបការៈ​ច្រើនយ៉ាង​នេះ​ ​ឲ្យ​ដូចជា​ភាព​នៃ​បុគ្គល​មាន​កល្យាណមិត្ត​នេះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​កល្យាណមិត្ត​ ​ទើប​លះបង់​អកុសល​ ​ចំរើន​កុសល​បាន​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​ ​
​ភិក្ខុ​ណា​ ​មាន​កល្យាណមិត្ត​ ​មាន​សេចក្ដី​កោតក្រែង​ ​ប្រកបដោយ​សេចក្ដី​គោរព​ ​ធ្វើតាម​ពាក្យ​របស់​កល្យាណមិត្ត​ ​ជា​អ្នកមាន​សេចក្ដី​ដឹងខ្លួន​ ​មានស្មារតី​ ​ភិក្ខុ​នោះ​ ​ទើប​គួរ​ដល់​នូវ​កិរិយា​អស់​សំយោជនៈ​ទាំងពួង​ ​ដោយលំដាប់​បាន​។​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៧​។​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636865272127851762
ទៅកាន់ទំព័រ៖