ព្រះត្រៃបិដក ភាគ ៥៣

 [​២៤​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បុគ្គល​ម្នាក់​ស្ទុះ​ទៅ​ ​អន្ទោល​ទៅ​ ​អស់​កប្ប​ ​បំណែក​ឆ្អឹង​ ​ពំនូក​ឆ្អឹង​ ​គំនរ​ឆ្អឹង​ជាច្រើន​ ​បើ​បុគ្គល​ប្រមូល​នាំមក​ដំ​កល់​ទុក​ ​(​១កន្លែង​)​ ​ហើយ​រក្សាទុក​ ​មិន​ឲ្យ​វិនាស​ខ្ចាត់ខ្ចាយ​ទៅ​ ​ឆ្អឹង​នឹង​ដូចជា​ភ្នំ​វេ​បុល្លនេះ​ដូច្នោះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
 ព្រះសម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ស្វែងរក​គុណ​ដ៏​ធំ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​គំនរ​ឆ្អឹង​បុគ្គល​ម្នា​ក់ៗ​ ​ក្នុង​មួយ​កប្ប​ ​ជា​គំនរ​ប៉ុន​ភ្នំ​ ​ឯ​ភ្នំ​នោះ​ឯង​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា​ ​ភ្នំ​វេ​បុល្ល​ ​ជា​ភ្នំ​ធំ​ ​ជា​ភ្នំ​ខ្ពស់​ជាង​ភ្នំ​គិជ្ឈកូដ​ ​ក្បែ​ក្រុង​គិរិ​ព្វ​ជះ​ ​គឺ​រាជគ្រឹះ​របស់​ពួក​ជន​អ្នកស្រុក​មគធៈ​ ​កាលណាបើ​បុគ្គល​ឃើញ​អរិយសច្ច​ទាំងឡាយ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​គឺ​ទុក្ខ​ ​១​ ​ហេតុ​ដែល​នាំឲ្យកើត​ទុក្ខ​ ​១​ ​ការ​កន្លង​បង់​ទុក្ខ​ ​១​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ដែល​ជា​ទី​ញុំាង​សត្វ​ឲ្យ​ទៅកាន់​ទី​រលត់ទុក្ខ​ ​១​ ​លុះ​បុគ្គល​នោះ​ ​អន្ទោល​ទៅ​អស់​ ​៧ជាតិ​ ​ជា​យ៉ាង​ក្រៃលែង​ ​នឹង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​ ​ព្រោះ​អស់​សំយោជនៈ​ទាំងពួង​។​ ​
 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៤​។​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636865275135413784
ទៅកាន់ទំព័រ៖