ព្រះត្រៃបិដក ភាគ ៥៣

 ​[​២៥​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​បុគ្គល​ដែល​កន្លង​ធម៌​ ​១​ ​ហើយ​ ​គ​ថា​គត​មិនដែល​ពោល​ថា​ ​បុរស​បុគ្គល​នោះ​ ​មិន​គប្បី​ធើ្វ​បាបកម្ម​បន្តិចបន្តួច​ ​ដូច្នេះ​ឡើយ​។​ ​ធម៌​ ​១​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១​ ​នេះ​ ​គឺ​សម្បជានមុសាវាទ​ ​(​ការ​ពោល​ពាក្យ​កុហក​ទាំង​ដឹងខ្លួន​)​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ក្នុង​សូត្រ​នោះ​ថា​
 សត្វ​ដែល​កន្លង​ធម៌​ ​១​ ​គឺ​អ្នកពោល​ពាក្យ​កុហក​ ​មាន​បរលោក​កន្លង​បង់​ហើយ​ ​មិន​គប្បី​ធ្វើអំពើ​បាប​ ​មិន​មាន​ឡើយ​។​ ​
 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៥​។​
 [​២៦​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​សត្វ​ដឹង​ផល​នៃ​ការចែក​ទាន​ ​ដូចជា​តថាគត​ដឹង​ដូច្នោះ​ ​បើមិនទាន់​ឲ្យ​ទាន​ទេ​ ​ក៏​មិន​ហ៊ាន​បរិភោគ​ឡើយ​ ​មួយទៀត​ ​មន្ទិល​ ​គឺ​សេចក្ដី​កំណាញ់​របស់​សត្វ​ទាំងនោះ​ ​ក៏​មិន​គ្រប​សង្កត់ចិត្ត​បាន​ឡើយ​។​ ​ទោះបី​ពំនូក​បាយ​ជា​ដម្បូង​ ​ដុំ​បាយ​ជា​ដម្បូង​ឯណា​ ​របស់​សត្វ​ទាំងឡាយ​នោះ​ ​សត្វ​ទាំងឡាយ​ ​មិនបាន​រំលែក​អំពី​ពំនូត​បាយ​នោះ​ ​ក៏​មិន​បរិភោគ​ឡើយ​ ​បើ​សត្វ​ទាំងនោះ​ ​មាន​បដិគ្គាហក​បុគ្គល​។​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636865275498474550
ទៅកាន់ទំព័រ៖