ព្រះត្រៃបិដក ភាគ ៥៣

​បុគ្គល​ឈរ​លើកំពូល​ភ្នំ​ ​ជា​វិការៈ​នៃ​ថ្ម​សុទ្ធ​ ​គប្បី​ឃើញ​នូវ​ប្រជុំជន​ដោយ​ជុំវិញ​ ​មាន​ឧបមា​ដូចម្ដេច​មិញ​ ​លោកអ្នក​មាន​បញ្ញា​ល្អ​ ​មាន​ចក្ខុ​ជុំវិញ​ ​មាន​សេចក្ដីសោក​ទៅ​ប្រាស​ហើយ​ ​គប្បី​ឡើង​កាន់​ប្រាសាទ​ ​ជា​វិការៈ​នៃ​ធម៌​ ​រមែង​ឃើញ​នូវ​ប្រជុំជន​ ​ដែល​មាន​សេចក្ដីសោក​មិនទាន់​ឆ្លង​ហើយ​ ​មាន​ជាតិ​ ​និង​ជរា​គ្រប​សង្កត់​ហើយ​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១​។​
 [​៣៩​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះធម៌ទេសនា​ ​របស់​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ ​២​ ​យ៉ាង​ ​ដោយ​បរិយាយ​។​ ​ធម៌​ ​ទេសនា​ ​២​ ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​អ្នក​ទាំងឡាយ​ ​ចូរ​ឃើញ​នូវ​បាប​ ​ថា​ជា​បាប​ ​នេះ​ជា​ធម៌​ទេសនា​ទី​ ​១​ ​លុះ​អ្នក​ទាំងឡាយ​ ​ឃើញ​នូវ​បាប​ ​ថា​ជា​បាប​ហើយ​ ​ចូរ​នឿយណាយ​ ​ចូរ​ជិនឆ្អន់​ ​ចូរ​ផុត​ស្រឡះ​ចាក​បាប​នោះ​ ​នេះឯង​ជា​ធម៌​ទេសនា​ទី​ ​២​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទេសនា​របស់​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ ​២​ ​យ៉ាងនេះ​ឯង​ ​ដោយ​បរិយាយ​។​ ​
 លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636865304101790566
ទៅកាន់ទំព័រ៖