ព្រះត្រៃបិដក ភាគ ៥៣

 [​៥៣​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​នេះ​ ​មាន​ ​៣​។​ ​វេទនា​ ​៣​ ​តើ​ដូចម្ដេច​។​ ​គឺ​សុខវេទនា​ ​១​ ​ទុក្ខវេទនា​ ​១​ ​អ​ទុ​ក្ខម​សុខវេទនា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​គប្បី​ឃើញ​នូវ​សុខៈ​វេទនា​ ​ថា​ជា​ទុក្ខ​ ​គប្បី​ឃើញ​នូវ​ទុក្ខវេទនា​ ​ថា​ជា​ប្រួញ​ ​គប្បី​ឃើញ​នូវ​អ​ទុ​ក្ខម​សុខវេទនា​ ​ថា​ជា​របស់​មិន​ទៀង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ឃើញ​សុខវេទនា​ ​ថា​ជា​ទុក្ខ​ ​ឃើញ​ទុក្ខវេទនា​ ​ថា​ជា​ប្រួញ​ ​ឃើញ​អ​ទុ​ក្ខម​សុខវេទនា​ ​ថា​ជា​របស់​មិន​ទៀង​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ភិក្ខុ​ប្រសើរ​ ​ឃើញត្រូវ​ ​ផ្ដាច់បង់​តណ្ហា​ ​ដោះស្រាយ​សំយោជនៈ​ ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​ ​ព្រោះ​យល់​ច្បាស់​នូវ​មានះ​ដោយ​ប្រពៃ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​ភិក្ខុ​ណា​ ​បានឃើញ​សុខវេទនា​ ​ថា​ជា​ទុក្ខ​ ​បានឃើញ​ទុក្ខវេទនា​ ​ថា​ជា​ប្រួញ​ ​បានឃើញ​អ​ទុ​ក្ខម​សុខវេទនា​ ​ជាទី​ស្ងប់​នោះ​ ​ថា​ជា​របស់​មិន​ទៀង​ ​ភិក្ខុ​នោះ​ឯង​ ​ឃើញ​ ​(​វេទនា​ទាំង​ ​៣​)​ ​ដោយ​ប្រពៃ​ ​រមែង​រួច​ស្រឡះ​ក្នុង​ទេវ​នា​ ​ដោយ​ការ​សង្រួមកាយ​ ​វាចា​ ​ចិត្ត​ ​ភិក្ខុ​នោះ​ឯង​ ​មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​រួចហើយ​ ​ព្រោះ​ត្រាស់​ដឹង​ ​ជា​អ្នក​ស្ងប់​រម្ងាប់​ ​ជាមុ​នី​ ​កន្លង​ផុត​នូវ​យោ​គៈ​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៤​។​ ​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636865309884711331
ទៅកាន់ទំព័រ៖