ព្រះត្រៃបិដក ភាគ ៥៣
[៥៤] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន ៣។ ការស្វែងរក ៣ តើដូចម្ដេច។ គឺការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយៈ ១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
សាវកនៃព្រះពុទ្ធ មានចិត្តដំកល់មាំ មានសម្បជញ្ញៈ មានសតិ ដឹងច្បាស់នូវការស្វែងរកទាំងឡាយផង នូវទីកើតនៃការស្វែងរកទាំងឡាយផង ការស្វែងរកទាំងនុ៎ះ រលត់ទៅក្នុងទីណា ក៏ដឹងច្បាស់នូវទីនោះផង នូវមគ្គជាដំណើរទៅកាន់ទីអស់ទៅនៃការស្វែងរកផង ភិក្ខុអស់ទៅនៃតណ្ហា តែងបរិនិព្វាន ព្រោះអស់ទៅនៃការស្វែងរកទាំងឡាយ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី៥។
[៥៥] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន ៣។ ការស្វែងរក ៣ តើដូចម្ដេច។ គឺការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយៈ ១។
ID: 636865310314455911
ទៅកាន់ទំព័រ៖