ព្រះត្រៃបិដក ភាគ ៥៣

 [​៥៩​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​រមែង​កន្លង​នូវ​វិស័យ​នៃ​មារ​ ​រុងរឿង​ដូច​ព្រះអាទិត្យ​។​ ​ប្រកបដោយ​ធម៌​ ​៣​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សីលក្ខន្ធ​ ​ជា​អសេក្ខៈ១​ ​ប្រកបដោយ​សមា​ធិ​ក្ខន្ធ​ ​ជា​អសេក្ខៈ​ ​១​ ​ប្រកបដោយ​បញ្ញា​ខន្ធ​ ​ជា​អសេក្ខៈ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​នេះឯង​ ​រមែង​កន្លង​នូវ​វិស័យ​នៃ​មារ​ ​រុងរឿង​ដូច​ព្រះអាទិត្យ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​សីល​ ​សមាធិ​ ​និង​បញ្ញា​ ​ទាំងអម្បាល​នុ៎ះ​ ​ដែល​បុគ្គល​ណា​ ​បាន​អប់រំ​ល្អ​ហើយ​ ​បុគ្គល​នោះ​ ​រមែង​កន្លង​នូវ​វិស័យ​នៃ​មារ​ ​រុងរឿង​ដូច​ព្រះអាទិត្យ​។​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១០​។​ ​

​ចប់​ ​បឋម​វគ្គ​។​

ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636865311735277177
ទៅកាន់ទំព័រ៖