ព្រះត្រៃបិដក ភាគ ៥៣
ម្នាលភិក្ខុទាំងឡាយ ចក្ខុ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
បុរសឧត្តម បានពោលនូវចក្ខុ ៣ នេះ គឺមំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុដ៏ប្រសើរបំផុត ១ ការកើតឡើងនៃមំសចក្ខុ ជាឧបាយនៃទិព្វចក្ខុ កាលដែលញាណ គឺបញ្ញាចក្ខុដ៏ឧត្តម កើតឡើងហើយ បុគ្គលរមែងរួចស្រឡះចាកទុក្ខទាំងពួង ព្រោះបាននូវចក្ខុនោះ។
ខ្ញុំបានស្ដាប់មកហើយថា សេចក្ដីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុកហើយ។ សូត្រ ទី២។
[៦២] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយនេះ មាន ៣។ ឥន្រ្ទិយ ៣ តើដូចម្ដេច។ គឺអនញ្ញតញ្ញស្សាមីតិន្រ្ទិយ
(១) ១ អញ្ញិន្រ្ទិយ
(២) ១ អញ្ញាតាវិន្រ្ទិយ
(៣) ១។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ មាន ៣ នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសេចក្ដីនុ៎ះហើយ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា
(១) ឥន្ទ្រិយដែលកើតឡើង ដល់អ្នកប្រតិបត្តិថា អាត្មាអញ នឹងដឹងនូវចតុស្សច្ចធម៌ ដែលអាត្មាអញមិនទាន់ដឹង មិនទាន់សម្រេចក្នុងសំសារវដ្ត បានដល់សោតាបត្តិមគ្គប្បញ្ញា។ (២) ឥន្ទ្រិយរបស់អរិយបុគ្គល តាំងអំពីសោតាបត្តិផល ដល់អរហត្តមគ្គ។ (៣) ឥន្ទ្រិយរបស់ព្រះខីណាស្រព ដែលមានញាណកិច្ចសម្រេចហើយក្នុងសច្ចៈទាំង៤។
ID: 636865312955186952
ទៅកាន់ទំព័រ៖