ព្រះត្រៃបិដក ភាគ ៥៣

​សត្វ​ទាំងឡាយ​ ​មាន​សេចក្ដីសំគាល់​ក្នុង​កិរិយា​ពោល​ថា​សត្វ​ ​ថា​បុគ្គល​ជាដើម​ ​តាំងនៅ​ក្នុង​កិរិយា​ពោល​ដោយអំណាច​នៃ​តណ្ហា​ ​និង​ទិដ្ឋ​ ​លុះ​មិនកំណត់​ដឹង​នូវ​កិរិយា​ពោល​ ​ដោយ​បរិញ្ញា​ទាំង​ ​៣​ ​យ៉ាង​ ​ក្នុង​ធម៌​ដែល​ប្រកបដោយ​ភូមិ​ ​៣​ ​ហើយ​ ​រមែង​មកកាន់​ទី​ប្រកប​នៃ​មរណៈ​ ​ព្រះ​ខីណាស្រព​ ​រមែង​មិន​សំគាល់​ ​គឺ​មិន​ជឿ​នូវ​បុគ្គល​អ្នក​ប្រាប់​ ​ព្រោះ​កំណត់​ដឹង​នូវ​ពាក្យ​ពោល​ ​វិមោក្ខ​ ​គឺ​ ​ព្រះនិព្វាន​ជាទី​រម្ងាប់​ដ៏​ប្រសើរ​ ​ឈ្មោះថា​ ​លោក​បានសម្រេច​ហើយដោយ​ចិត្ត​ ​ព្រះ​ខីណាស្រព​នោះ​ឯង​ ​ដល់​ព្រមដោយ​ការ​ពោល​ ​ជា​អ្នក​ស្ងប់​រម្ងាប់​ ​ត្រេកអរ​ក្នុង​ព្រះនិព្វាន​ ​ជាទី​ស្ងប់​ ​ពិចារណា​ហើយ​ទើប​សេព​ ​តាំងនៅ​ក្នុង​និព្វាន​ធម៌​ ​ដល់​នូវ​វេទ​ ​រមែង​មិនដល់​នូវ​ការរាប់​ថា​ ​(​ជា​មនុស្ស​ ​ឬ​ទេវតា​)​។​ ​

 ​ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៤​។​ ​
 [​៦៤​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុច្ចរិត​នេះ​ ​មាន​ ​៣​។​ ​ទុច្ចរិត​ ​៣​ ​តើ​ដូចម្ដេច​។​ ​គឺ​កាយទុច្ចរិត​ ​១​ ​វចីទុច្ចរិត​ ​១​ ​មនោ​ទុច្ចរិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទុច្ចរិត​ ​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636865313593763476
ទៅកាន់ទំព័រ៖