ព្រះត្រៃបិដក ភាគ ៥៣

​ឥតិ​វុត្ត​កៈ​ ​តិក​និបាត​ ​តតិយ​វគ្គ​


 ​[​៧០​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បានឃើញ​ពួក​សត្វ​ ​ដែល​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​តិះដៀល​ពួក​ព្រះ​អរិយៈ​ ​ជា​មិច្ឆាទិដ្ឋិ​ ​សមាទាន​នូវ​អំពើ​ជា​មិច្ឆា​ទិដ្ឋ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនមែន​ឮ​សេចក្ដី​នោះ​ ​(​អំពីសំណាក់​)​ ​នៃ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ហើយ​ពោល​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បានឃើញ​ពួក​សត្វ​ដែល​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​តិះដៀល​ពួក​ព្រះ​អរិយៈ​ ​ជា​មិច្ឆាទិដ្ឋិ​ ​សមាទាន​នូវ​អំពើ​ជា​មិច្ឆាទិដ្ឋិ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ហេតុ​ណា​ ​ដែល​តថាគត​ ​ដឹង​ដោយខ្លួនឯង​ ​ឃើញ​ដោយខ្លួនឯង​ ​ជ្រាប​ច្បាស់​ដោយខ្លួនឯង​ ​ទើប​តថាគត​ពោល​នូវ​ហេតុ​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បានឃើញ​ពួក​សត្វ​ ​ដែល​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​តិះដៀល​ពួក​ព្រះ​អរិយៈ​ ​ជា​មិច្ឆាទិដ្ឋិ​ ​សមាទាន​នូវ​អំពើ​ជា​មិច្ឆាទិដ្ឋិ​ ​សត្វ​ទាំងនោះ​ ​លុះ​បែ​ក​ឆ្លា​យ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​។​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636865315916876351
ទៅកាន់ទំព័រ៖