ព្រះត្រៃបិដក ភាគ ៥៣

លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​បុគ្គល​ក្នុង​លោក​នេះ​ ​ជា​អ្នកស្ដាប់​តិច​ ​មិនបាន​ធ្វើបុណ្យ​ ​ដំ​កល់​ចិត្ត​ខុស​ ​ពោល​វាចា​ខុស​ ​ធ្វើការងារ​ខុស​ដោយ​កាយ​ ​បុគ្គល​នោះ​ ​ជា​អ្នក​ឥត​ប្រាជ្ញា​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ព្រោះ​ជីវិត​ក្នុង​មនុស្សលោក​នេះ​តិចណាស់​ ​រមែង​កើត​ក្នុង​នរក​។​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី១​។​
 [​៧១​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បានឃើញ​ពួក​សត្វ​ ​ដែល​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិន​តិះដៀល​ពួក​ព្រះ​អរិយៈ​ ​ជា​សមា្មទិ​ដ្ឋិ​ ​សមាទាន​នូវ​អំពើ​ជា​សម្មា​ទិដ្ឋ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​តែង​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនមែន​ឮ​សេចក្ដី​នោះ​ ​(​អំពីសំណាក់​)​ ​នៃ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ហើយ​ពោល​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បានឃើញ​ពួក​សត្វ​ដែល​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិន​តិះដៀល​ពួក​ព្រះ​អរិយៈ​ ​ជា​សម្មាទិដ្ឋិ​ ​សមាទាន​នូវ​អំពើ​ជា​សម្មាទិដ្ឋិ​ ​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636865316346980951
ទៅកាន់ទំព័រ៖