ព្រះត្រៃបិដក ភាគ ៥៣

 [​៧២​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធាតុ​ជា​គ្រឿងរ​លាស់​ចេញ​នេះ​ ​មាន​ ​៣​។​ ​ធាតុ​ ​ជា​គ្រឿងរ​លាស់​ចេញ​ ​៣​ ​តើ​អ្វីខ្លះ​។​ ​ការ​រលាស់​ចេញ​ចាក​កាម​ទាំងឡាយ​នេះ​ ​បាន​ដល់​នេក្ខម្មៈ​ ​គឺ​បឋមជ្ឈាន​ ​១​ ​ការ​រលាស់​ចេញ​ចាក​រូបធម៌​ទាំងឡាយ​នេះ​ ​បាន​ដល់​អរូបជ្ឈាន​ ​១​ ​ធម្មជាត​ណាមួយ​ ​ដែល​កើត​ហើយ​ ​ដែល​បច្ច័យ​តាក់តែង​ហើយ​ ​ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ​ ​ការ​រលត់​ ​គឺ​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លាស់​ចេញ​ចាក​ធម្មជាត​នោះ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធាតុ​ជា​គ្រឿងរ​លាស់​ចេញ​ ​មាន​ ​៣​ ​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សេចក្ដី​នុ៎ះហើយ​។​ ​ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ​ ​ក្នុង​សូត្រ​នោះ​ថា​
​(​ភិក្ខុ​ណា​)​ ​ដឹង​នូវ​ការ​រលាស់​ចេញ​ចាក​កាម​ផង​ ​ដឹង​នូវ​ឧបាយ​ជា​គ្រឿង​កន្លង​រូបធម៌​ទាំងឡាយ​ផង​ ​កាល​ពាល់ត្រូវ​ព្រះនិព្វាន​ ​ជាទី​រម្ងាប់​នូវ​សង្ខារ​ទាំងពួង​ ​ជា​អ្នកមាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​សព្វ​ ​ៗ​ ​កាល​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ជា​អ្នក​ឃើញ​ដោយ​ប្រពៃ​ ​ជា​អ្នក​សង្រួម​ ​រមែង​ចុះចិត្តស៊ប់​ ​ក្នុង​ព្រះនិព្វាន​ ​ជាទី​រម្ងាប់​នូវ​សង្ខារ​ទាំងពួង​នោះ​ ​ភិក្ខុ​នោះ​ ​ជា​អ្នកមាន​ព្រហ្មចរិយ​ធម៌​នៅ​រួចហើយ​ ​ជា​អ្នក​ស្ងប់​រម្ងាប់​ ​ព្រោះ​ដឹង​ច្បាស់​ ​ឈ្មោះថា​ ​អ្នកប្រាជ្ញ​ ​អ្នក​ប្រព្រឹត្ត​កន្លង​នូវ​យោ​គៈ​។​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636865324909510700
ទៅកាន់ទំព័រ៖