ព្រះត្រៃបិដក ភាគ ៥៣

 [​៧៤​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុត្ត​ ​៣​ ​នេះ​ ​រមែង​មាន​ប្រាកដ​ក្នុង​លោក​។​ ​បុត្ត​ ​៣​ ​តើ​អ្វីខ្លះ​។​ ​គឺ​អតិជាតបុត្ត​ ​១​ ​អនុជាតបុត្ត​ ​១​ ​អវជាតបុត្ត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អតិជាតបុត្ត​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតាបិតា​របស់​បុត្ត​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិនដល់​ព្រះពុទ្ធ​ជាទី​រឭក​ ​មិនដល់​ព្រះធម៌​ជាទី​រឭក​ ​មិនដល់​ព្រះសង្ឃ​ជាទី​រឭក​ ​មិន​វៀរចាក​បាណាតិបាត​ ​មិន​វៀរចាក​អទិន្នាទាន​ ​មិន​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​មិន​វៀរចាក​មុសាវាទ​ ​មិន​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​ជា​បុគ្គល​ទ្រុស្ដសីល​ ​ជា​អ្នកមាន​ធម៌​ដ៏​លាមក​ ​ទើប​ឯ​កូន​របស់​មាតាបិតា​ទាំងនោះ​ ​ជា​អ្នក​ដល់​ព្រះពុទ្ធ​ជាទី​រឭក​ ​ដល់​ព្រះធម៌​ជាទី​រឭក​ ​ដល់​ព្រះសង្ឃ​ជាទី​រឭក​ ​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​ន​ ​ជា​អ្នកមានសីល​ ​មាន​កល្យាណធម៌​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កូន​យ៉ាងនេះ​ឯង​ ​ឈ្នោះ​ថា​ ​អតិជាតបុត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនុជាតបុត្ត​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតាបិតា​របស់​បុត្ត​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 636865325446841434
ទៅកាន់ទំព័រ៖