ព្រះត្រៃបិដក ភាគ ៥៣
[៧៥] ខ្ញុំបានស្ដាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសំដែងហើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៣ ពួក តើដូចម្ដេចខ្លះ។ គឺបុគ្គលស្មើដោយមេឃមិនបង្អុរភ្លៀងចុះ ១ បុគ្គលស្មើដោយមេឃដែលបង្អុរភ្លៀងចុះត្រង់ប្រទេសមួយ ៗ ១ បុគ្គលស្មើដោយមេឃដែលបង្អុរភ្លៀងចុះសព្វប្រទេស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃមិនបង្អុរភ្លៀងចុះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកមិនដែលឲ្យបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងសម្រាប់ប្រទីប ដល់ពួកសមណៈ ព្រាហ្មណ៍ អ្នកកំព្រា អ្នកដំណើរ និងអ្នកពណ៌នាហើយសូម និងយាចកទាំងពួង ដល់ម្ដងឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃមិនបង្អុរភ្លៀងចុះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលស្មើដោយមេឃបង្អុរភ្លៀងចុះ ត្រង់ប្រទេសមួយ ៗ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកឲ្យបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងសម្រាប់ប្រទីប ដល់ពួកសមណៈ ព្រាហ្មណ៍ អ្នកកំព្រា អ្នកដំណើរ អ្នកពណ៌នាហើយសូម និងយាចកពួកខ្លះ មិនឲ្យទានដល់សមណៈ ព្រាហ្មណ៍ពួកខ្លះ
ID: 636865326133840728
ទៅកាន់ទំព័រ៖