ព្រះត្រៃបិដក ភាគ ៥៣

​អ្នកប្រាជ្ញ​មានខ្លួន​អប់រំ​ហើយ​ ​ដឹង​ច្បាស់​នូវ​កាយ​ដែល​បែកធ្លាយ​ផង​ ​ដឹង​ច្បាស់​នូវ​វិញ្ញាណ​ដែល​ពុក​ផុយ​ផង​ ​ឃើញ​ភ័យ​ក្នុង​ឧបធិ​ទាំងឡាយ​ផង​ ​ហើយ​កន្លង​ជាតិ​ ​និង​មរណៈ​ ​បាន​ដល់​និព្វាន​ជាទី​រម្ងាប់​សង្ខារ​ទាំងពួង​ដ៏​ឧត្តម​ ​រមែង​ទន្ទឹងរង់ចាំ​តែ​កាល​ ​(​បរិនិព្វាន​នៃ​ខន្ធ​)​។
​ ​
 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៨​។​
 ​[​៧៨​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​រមែង​ប្រហែលគ្នា​ ​ស្មើគ្នា​ ​ជាមួយនឹង​ពួក​សត្វ​ ​ដោយ​ធាតុ​ដូចគ្នា​ ​គឺ​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប​ ​រមែង​ប្រហែលគ្នា​ ​ស្មើគ្នា​ ​ជាមួយនឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប​ ​សត្វ​ដែល​មាន​អធ្យាស្រ័យ​ល្អ​ ​រមែង​ប្រហែលគ្នា​ ​ស្មើគ្នា​ ​ជាមួយនឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​ប្រហែលគ្នា​ ​ស្មើគ្នា​ ​ជាមួយនឹង​ពួក​សត្វ​ ​ដោយ​ធាតុ​ដូចគ្នា​ ​ក្នុង​អតីតកាល​ ​គឺ​ពួក​សត្វ​ ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប​ ​ប្រហែលគ្នា​ ​ស្មើគ្នា​ ​ជាមួយនឹង​ពួក​សត្វ​ ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប​ ​សត្វ​ទាំងឡាយ​ ​ដែល​មាន​អធ្យាស្រ័យ​ល្អ​ ​ប្រហែលគ្នា​ ​ស្មើគ្នា​ ​ជាមួយនឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ល្អ​។​ ​
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636865327611395239
ទៅកាន់ទំព័រ៖