ព្រះត្រៃបិដក ភាគ ៥៣

​ព្រោះហេតុនោះ​ ​បុគ្គល​គួរ​វៀរ​នូវ​បុគ្គល​ខ្ជិល​នោះ​ ​ដែល​មាន​ព្យាយាម​ថោកទាប​ ​ហើយ​គួរ​នៅ​រួម​ដោយ​បណ្ឌិត​ទាំងឡាយ​ ​ដែល​ជា​អ្នក​ឆ្ងាយ​ចាក​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​ជា​អ្នកមាន​ឈាន​ ​អ្នក​ប្រារព្ធ​ព្យាយាម​ជានិច្ច​។​ ​

 ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា​ ​សេចក្ដី​នេះឯង​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ទុក​ហើយ​។​ ​សូត្រ​ ​ទី៩​។​
 [​៧៩​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​ថា​ ​ពាក្យ​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ព្រះអរហន្ត​សំដែង​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៣​ ​នេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​សាបសូន្យ​ដល់​សេក្ខ​ភិក្ខុ​។​ ​ធម៌​ ​៣​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេក្ខ​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមាន​ការងារ​(​១​)​ ​ជាទី​ត្រេកអរ​ត្រេកអរ​ក្នុង​ការងារ​ ​ប្រក​បរឿយៗ​ ​នូវ​ការងារ​ជាទី​ត្រេកអរ​ ​១​ ​ជា​អ្នកមាន​តិរច្ឆានកថា​ជាទី​ត្រេកអរ​ ​ត្រេកអរ​ក្នុង​តិរច្ឆានកថា​ ​ប្រក​បរឿយៗ​ ​នូវ​តិរច្ឆានកថា​ជាទី​ត្រេកអរ​ ​១​ ​ជា​អ្នកមាន​ការ​ដេកលក់​ជាទី​ត្រេកអរ​ ​ត្រេកអរ​ក្នុង​ការ​ដេកលក់​ ​ប្រក​បរឿយៗ​ ​នូវ​ការ​ដេកលក់​ជាទី​ត្រេកអរ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៣​ ​នេះឯង​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​សាបសូន្យ​ ​ដល់​សេក្ខ​ភិក្ខុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៣​ ​នេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​មិន​សាបសូន្យ​ដល់​សេក្ខ​ភិក្ខុ​។​ ​ធម៌​ ​៣​ ​តើ​ដូចម្ដេច​។​ ​
​(​១​)​ ​សំដៅយក​ការ​វាស់​ ​ដេរ​ចីវរ​ ​ស្លោកបាត្រ​ជាដើម​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636865328722958817
ទៅកាន់ទំព័រ៖