ព្រះត្រៃបិដក ភាគ ៥៤

 ​[​៣១​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ពួក​ព្រាហ្មណ​មហាសាល​ទាំងនោះ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ពេក​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​យ៉ាងនេះ​ ​ដូច​គេ​ផ្ងារ​នូវ​របស់​ដែល​ផ្កាប់​ ​ឬ​បើក​បង្ហាញ​របស់​ដែល​កំបាំង​ ​ពុំ​នោះ​ ​ដូច​គេ​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងទិស​ ​ឬដូច​គេ​ទ្រោល​ប្រទីប​ប្រេង​ ​ក្នុង​ទី​ងងឹត​ដោយ​គិតថា​ ​បុរស​អ្នកមាន​ចក្ខុ​ ​ឃើញ​នូវ​រូប​ទាំងឡាយ​បាន​ ​ខ្ញុំ​ព្រះអង្គ​ទាំងនេះ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​រឭក​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ជា្រ​បនូវ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ថា​ ​ជា​ឧបាសក​អ្នក​ដល់​នូវ​សរណគមន៍​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​អំពី​ថ្ងៃនេះ​តទៅ​។​

​ចប់​ ​ព្រាហ្មណ​ធម្មិក​សូត្រ​ ​ទី៧​។​


​នាវា​សូត្រ​ ​ទី៨​


 [​៣២​]​ ​បុរស​បានដឹង​ធម៌​ ​អំពីសំណាក់​អាចារ្យ​ណា​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636865533152831537
ទៅកាន់ទំព័រ៖