ព្រះត្រៃបិដក ភាគ ៥៤

​គប្បី​បូជា​អាចារ្យ​នោះ​ ​ដូចជា​ទេវតា​បូជា​ព្រះឥន្ទ​ ​អាចារ្យ​អ្នកចេះដឹង​ច្រើន​ ​ដែល​មាន​សិស្ស​បាន​បូជា​ហើយ​នោះ​ ​ជា​អ្នកមាន​ចិត្តជ្រះថ្លា​ក្នុង​សិស្ស​នោះ​ ​រមែង​ធ្វើ​ធម៌​ឲ្យ​ជាក់ច្បាស់​។​ ​សិស្ស​នោះ​ ​កាលបើ​បាន​ធ្វើ​ធម៌​នោះ​ ​ឲ្យ​តាំងនៅ​ហើយ​ ​បាន​ពិចារណា​ ​ជា​ធី​រ​ជន​ ​ប្រតិបត្តិ​ធម៌​សមគួរ​តាម​ធម៌​ ​រមែង​ជា​អ្នកដឹង​ ​ជា​អ្នកធ្វើ​ឲ្យ​ជាក់ច្បាស់​ ​ទាំង​ជា​អ្នកមាន​បញ្ញា​ល្អិត​ ​បុគ្គល​ដែល​មិន​ប្រមាទ​ ​រមែង​សេពគប់​អ្នកប្រាជ្ញ​បែប​នោះ​។​ ​សិស្ស​កាលបើ​សេពគប់​នឹង​អាចារ្យ​ ​ជា​អ្នក​ទន់ទាប​ ​ល្ងង់ខ្លៅ​ ​មានប្រយោជន៍​មិនទាន់​សម្រេច​ ​មានតែ​សេចក្តី​ច្រណែន​គេ​ ​រមែង​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ក្នុង​សាសនា​នេះ​ ​មិនបាន​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​ដល់​នូវ​មរណៈ​។​ ​ជន​ចុះ​កាន់​ទន្លេ​ ​មាន​ទឹក​ច្រើន​ ​លំហាច​ហូរ​ខ្លាំង​ ​ជន​នោះ​ ​កាល​រសាត់​អណ្តែត​ទៅតាម​ខ្សែទឹក​ ​ធ្វើ​ម្តេច​នឹងអាច​ចម្លង​ពួក​ជន​ឯទៀត​បាន​ ​យ៉ាងណាមិញ​។​ ​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636865533333231855
ទៅកាន់ទំព័រ៖