ព្រះត្រៃបិដក ភាគ ៥៤
បុគ្គលណា មិនបានធ្វើឲ្យជាក់ច្បាស់នូវធម៌ មិនបានស្តាប់សេចក្តី (ក្នុងសំណាក់) នៃពួកពហុស្សូត មិនទាន់យល់ដោយខ្លួនឯង ជាអ្នកមិនទាន់អស់សេចក្តីសង្ស័យ ធ្វើម្តេចនឹងអាចញ៉ាំងជនឯទៀតឲ្យយល់បាន ក៏យ៉ាងនោះដែរ។ បុគ្គលឡើងជិះទូកដ៏មាំ បរិបូណ៌ដោយចែវ និងថ្នោល ជាអ្នកដឹងឧបាយក្នុងការទូកនោះ ជាអ្នកឈ្លាសវៃ មានគំនិត គប្បីចម្លងពួកជនដទៃជាច្រើន ក្នុងទូកនោះបានយ៉ាងណាមិញ ចំណែកបុគ្គលណា ជាអ្នកដល់នូវវេទ មានចិត្តបានអប់រំហើយ ជាពហុស្សូត មិនញាប់ញ័រ (ក្នុងលោកធម៌) បុគ្គលនោះឯង ជាអ្នកចេះដឹង ញ៉ាំងពួកជនដទៃ ដែលជាអ្នកបរិបូណ៌ដោយការត្រងត្រាប់ និងឧបនិស្ស័យឲ្យចេះដឹងបាន ក៏យ៉ាងនោះឯង។
ព្រោះហេតុនោះ បុគ្គលគួរសេពគប់សប្បុរស ជាអ្នកមានប្រាជ្ញ ទាំងជាពហុស្សូត បុគ្គលនោះ កាលដឹងសេចក្តីហើយ ប្រតិបត្តិតាម ជាអ្នកដឹងធម៌ច្បាស់ រមែងបាននូវសេចក្តីសុខ។
ចប់ នាវាសូត្រ ទី៨។
ID: 636865533596126892
ទៅកាន់ទំព័រ៖