ព្រះត្រៃបិដក ភាគ ៥៤

 ​បុគ្គល​គួរ​ជា​អ្នកមាន​ធម៌​ជាទី​ត្រេកអរ​ ​ត្រេកអរ​ក្នុង​ធម៌​ ​ឋិតនៅ​ក្នុង​ធម៌​ ​ចេះ​វិនិច្ឆ័យ​នូវ​ធម៌​ ​មិន​គួរ​ប្រព្រឹត្ត​នូវ​ពាក្យ​ ​ដែល​ប្រទូស្ត​ចំពោះ​ធម៌​ ​គ​ប្បី​ញុំាង​កាល​ឲ្យអស់​ទៅ​ ​ដោយ​សុភាសិត​ទាំងឡាយ​ដែល​ពិត​ ​ៗ​។​
 បុគ្គល​គួរ​លះបង់​នូវ​ការ​សើច​ ​រីករាយ​ ​ការចរចា​ឥតប្រយោជន៍​ ​ការ​ខ្សឹកខ្សួល​ ​កា​រប្រ​ទុ​ស្ត​ ​ការ​ធ្វើ​នូវ​មាយា​ ​ការកុហក​ ​ការ​ជាប់ចិត្ត​ ​ការ​ប្រកាន់​ ​ការ​ប្រណាំងប្រជែង​ ​សំដី​អាក្រក់​ ​ទឹកអម្ចត់​ ​គឺ​រាគាទិក្កិលេស​ ​និង​ការ​ជ្រប់​នៅ​ដោយ​តណ្ហា​ ​គប្បី​ជា​បុ​គ្គ​លបា្រស​ចាក​សេចក្តី​ស្រវឹង​ ​មានចិត្ត​ឋិតនៅ​មាំ​។​
 សុភាសិត​ទាំងឡាយ​ ​(​ដែល​ប្រកបដោយ​សមថវិបស្សនា​)​ ​គឺ​អ្ន​ក​បា្រ​ជ្ញ​ដឹង​ច្បាស់​ ​ថា​មាន​សារៈ​ ​ឯ​ញាណ​សំរេច​អំពី​សុតៈ​ ​គឺ​អ្ន​ក​បា្រ​ជ្ញ​ដឹង​ច្បាស់​ថា​ ​មាន​សមាធិ​ជា​សារៈ​ ​បញ្ញា​ ​និង​សុតៈ​ ​រមែង​មិន​ចំរើន​ដល់​នរជន​ ​ដែល​ជា​អ្នកមាន​ចិត្ត​រហ័ស​ ​ជា​អ្នក​ធ្វេសប្រហែស​។​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636865534422654166
ទៅកាន់ទំព័រ៖